ចក្រភពអង់គ្លេស ប្រមូលបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មតម្លៃ៥ពាន់លានដុល្លារ ជាមួយនឹងរដ្ឋនៅឈូងសមុទ្រ Gulf
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាចក្រភពអង់គ្លេស និងក្រុមប្រឹក្សា សហប្រតិបត្តិការឈូង សមុទ្រ (GCC) បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយ ដែលត្រូវបានប៉ាន់ប្រមាណថា នឹងនាំអ្នកនាំចេញអង់គ្លេស នូវឱកាសចំនួន៣,៧ពាន់លានផោន ឬប្រហែលជា៤,៩៦ ពាន់លានដុល្លារអាមេរិក សម្រាប់កុងត្រារយៈពេលវែង។
យោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាល អង់គ្លេសដែលបានចេញផ្សាយកាលពីថ្ងៃពុធ កិច្ចព្រមព្រៀងនេះ នឹងកាត់បន្ថយការ ចំណាយលើ ការនាំចេញ បើកទីផ្សារឈូងសមុទ្រ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្លុកដែលមានសមាជិក៦ក្រុមប្រទេស។
ប្រទេសទាំងនោះមាន Bahrain, Kuwait, Oman, Qatar, Saudi Arabia និង United Arab Emirates ដែលនេះវានឹងធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាប្រទេស G7 ដំបូងគេដែលទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ GCC ។
រដ្ឋាភិបាលអង់គ្លេសក៏បាននិយាយដែរថា កិច្ចព្រមព្រៀងនេះអាចដំឡើងប្រាក់ឈ្នួល ពិតប្រាកដចំនួន១,៩ពាន់លានផោន ឬប្រហែលជា២,៥៥ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ខណៈដែលវាត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការចំណាយ សម្រាប់អ្នកនាំចេញរបស់អង់គ្លេស៕
ប្រែសម្រួល៖ស៊ុនលី
