ព័ត៌មានជាតិ

លោក ខូយ រីដា អភិបាល អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត និងការងារត្រៀម ទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងការងារត្រៀម ទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចនឹងអញ្ជើញ មកបំពេញបេសកកម្មក្នុងទឹកដីខេត្តពោធិ៍សាត់ នាពេលខាងមុខ ។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង ស្ថិតក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោកជំទាវ លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុង-ស្រុកទាំង៧, ឃុំ-សង្កាត់ទាំង៤៩ ទូទាំងខេត្ត, មេឃុំ ចៅសង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតយ៉ាងច្រើនកុះករ ។
អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់
ខេម៉ា | ដើមអម្ពិល

To Top