DAP News
ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់អះអាងថា កិច្ចសន្ទនាគ្នាជាមួយនឹងអាមេរិក មិនទាន់ខិតជិតទៅ នឹងកិច្ចព្រមព្រៀងនៅឡើយទេ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃសុក្រថា ការចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺមិនជិតដល់កិច្ចព្រមព្រៀងនោះទេ។

លោក Baghaei បានប្រាប់ទូរទស្សន៍រដ្ឋ IRIB ថា ៖ ដំណើរការដែលកំពុងដំណើរការការទូត និងវត្តមានរបស់មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន នៅក្នុងទីក្រុង Tehran មិនមានន័យថាយើងបានឈានដល់ចំណុចរបត់មួយ ឬកំណត់ស្ថានភាពនោះទេ។

ខណៈដែលមេបញ្ជាការ កងទ័ពប៉ាគីស្ថាន Asim Munir និងរដ្ឋមន្ត្រីមហាផ្ទៃ Mohsin Naqvi ស្ថិតនៅក្នុងរដ្ឋធានីអ៊ីរ៉ង់ សម្រាប់ការផ្លាស់ប្តូរសារទ្វេភាគីបច្ចុប្បន្ននេះគឺមិនទាន់មានការចរចាណាមួយដែលអាចធ្វើឲ្យកើតមាននូវកិច្ចព្រមព្រៀងមួយឡើងនៅឡើយនោះទេ។

លោកបាននិយាយថា៖យើងមិនអាចនិយាយថាបានឈានដល់ចំណុចមួយដែលកិច្ចព្រមព្រៀងជិតស្និទ្ធនោះទេ មិនចាំបាច់ នោះមិនមែនជាករណីនោះទេ ។ លោកបាននិយាយទៀតថា ភាពខុសគ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកគឺ ស្ថិតនៅកម្រិតជ្រៅ និងច្រើន ហើយការទូតត្រូវការពេលវេលាច្រើនជាងនេះ។

លោកបាននិយាយដែរថា ស្ថានភាព នៃច្រកសមុទ្រ Hormuz និងការវាយប្រហាររបស់សហរដ្ឋអាមេរិក លើកប៉ាល់ដែលភ្ជាប់ជាមួយអ៊ីរ៉ង់ក៏ត្រូវតែត្រូវបានពិនិត្យឡើងវិញ និងពិភាក្សាផងដែរនៅក្នុងការសន្ទនាគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top