ចំនួនអ្នកបាត់បង់ជីវិត នៅក្នុងហេតុការណ៍ដួលរលំអគារ នៅប្រទេសម៉ារ៉ុក កើនឡើងដល់១៥នាក់
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ដែលបានដកស្រង់ចេញ ពីទីភ្នាក់ងារព័ត៌មានផ្លូវការ MAP បានរាយការណ៍កាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារការដួល រលំអគារលំនៅដ្ឋានមួយនៅក្នុងទីក្រុង Fez ភាគខាងជើងប្រទេសម៉ារ៉ុក បានកើនឡើងដល់ ១៥នាក់ហើយ។
ប្រភពដដែលបានរាយការណ៍ថា អគារកម្ពស់ប្រាំមួយជាន់ ដែលជាលំនៅដ្ឋានចំនួន១១ផ្ទះល្វែង ដែលក្នុងនោះ៨ខ្នងត្រូវបានបានដួលរលំកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងសង្កាត់ Ain Nokbi ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ភាគខាងត្បូងទីក្រុង។
យ៉ាងណាក្តីក្រុមជួយសង្គ្រោះបានទាញ បានសាកសព១៣ នាក់ចេញពីគំនរបាក់បែក ខណៈដែលជនរងគ្រោះពីរនាក់ទៀត បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
មកដល់ពេលនេះក្រុមប៉ូលីសយុត្តិធម៌ បានបើកការស៊ើបអង្កេតដើម្បីកំណត់ ពីមូលហេតុ នៃការដួលរលំនេះរួចហើយផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
