ព័ត៌មានអន្តរជាតិ

Breaking News: យ៉ាងហោចណាស់មានមនុស្សស្លាប់ ៩០នាក់នៅក្នុងគ្រោះមហន្តរាយផ្ទុះអណ្តូងរ៉ែធ្យូងថ្ម ដ៏អាក្រក់បំផុតរបស់ប្រទេសចិនក្នុងរយៈពេលជាង ១៦ ឆ្នាំ

បរទេស៖ យ៉ាងហោចណាស់មានមនុស្ស ៩០ នាក់បានស្លាប់នៅក្នុងការផ្ទុះឧស្ម័ននៅអណ្តូងរ៉ែធ្យូងថ្មមួយ ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន ដែលជាគ្រោះថ្នាក់រ៉ែដ៏សាហាវបំផុតរបស់ប្រទេសចិន ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ ២០០៩។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ថា ការផ្ទុះឧស្ម័ននេះបានកើតឡើងនៅយប់ថ្ងៃសុក្រនៅអណ្តូងរ៉ែធ្យូងថ្ម Liushenyu ក្នុងស្រុក Qinyuan ដោយមានកម្មករចំនួន ២៤៧ នាក់កំពុងបំពេញការងារនៅក្រោមដី , នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស៊ិនហួ។

អណ្តូងរ៉ែនេះត្រូវបានដំណើរការដោយក្រុមហ៊ុន Shanxi Tongzhou Group Liushenyu Coal Industry ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ និងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Shanxi Tongzhou Coal Coking Group នេះបើយោងតាមមូលដ្ឋានទិន្នន័យសាជីវកម្ម Qichacha។

ប្រធានាធិបតី ចិន Xi Jinping បានអំពាវនាវឱ្យអាជ្ញាធរ “ខិតខំប្រឹងប្រែងយ៉ាងខ្លាំង” ក្នុងការព្យាបាលអ្នករងរបួស និងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ខណៈពេលដែលបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់អំពីមូលហេតុនៃគ្រោះថ្នាក់ និងការទទួលខុសត្រូវយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ នេះបើយោងតាម ​​សារព័ត៌មាន ស៊ីនហួ ។

ប្រែសម្រួលៈ ណៃ តុលា

To Top