អ៊ីរ៉ង់កំទេចយន្តហោះដ្រូន MQ-9 Reaper យ៉ាងហោចណាស់៣០គ្រឿង អំឡុងពេលប៉ះគ្នាខ្លាំង
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ ចេញពីកាសែត Bloomberg នៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំង យោធាអាមេរិកបានបាត់បង់ យន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9 Reaper រហូតដល់៣០គ្រឿង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយប្រទេសអ៊ីរ៉ង់ផ្ទះឡើង។
ចំនួននេះត្រូវបានគេដឹងដែរថាមានប្រហែល ជាជិតមួយភាគ៥នៃចំនួនមុនសង្គ្រាមទាំងមូលរបស់ទីក្រុងវ៉ាស៊ីនតោន ហើយទាំងយន្តហោះនីមួយៗមានតម្លៃរាប់ សិបលានដុល្លារក្នុងមួយគ្រឿង ។ ភាគច្រើននៃពួកគេត្រូវបានបំផ្លិចបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរដោយភ្លើងអ៊ីរ៉ង់ នេះបើយោងតាមការចេញផ្សាយ។
MQ-9 Reaper មានសមត្ថភាពធ្វើបេសកកម្មឈ្លបយកការណ៍ និងធ្វើការវាយប្រហារលើគោលដៅសត្រូវផងដែរ។
យន្តហោះគ្មានមនុស្សបើកមួយ ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃជាង៣០ លានដុល្លារក្នុងមួយគ្រឿង។ ក្រុមហ៊ុន General Atomics បានបញ្ឈប់ការផលិតម៉ូដែលនេះ កាលពីឆ្នាំមុន ទោះបីជាផលិតកម្មមួយចំនួន នៅតែត្រូវបានផលិត សម្រាប់អតិថិជនបរទេសក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី
