ព័ត៌មានជាតិ

លោក ពៅ ពិសិដ្ឋ តំណាងលោក ខូយ រីដា អភិបាល នៃគណៈអភិបាល បានអញ្ជើញដឹក នាំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួល បច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស (សាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត) លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ​ សម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ បានអញ្ជើញដឹក នាំកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការ សកម្មភាព ក្នុងការអនុវត្ត ក្របខណ្ឌយុទ្ធសាស្រ្តកម្ពុជា ២០២៤-២០៣០ សម្រាប់ ខេត្តពោធិ៍សាត់ យោងតាមប្រតិទិន ប្រជុំប្រចាំឆ្នាំ២០២៦ របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។

អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top