រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ សូមជម្រាបជូនម្ចាស់ ទីតាំងជួលស្នាក់នៅទាំងអស់ តាមបណ្តាសង្កាត់ទាំង៥ នៃក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ សូមជម្រាបដល់បងប្អូន ដែលទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវពិន័យជាប្រាក់ក្នុង ១ នាក់ ចំនួន ៤ លានរៀល (១,០០០ដុល្លារ) ឬលេីសពីនេះទៅតាមស្ថានភាពល្មេីស (ច្បាប់ក៏បានអនុវត្ត ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត) ។ ប្រសិនបើរកឃើញមានការសហការបើក Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។

សូមកុំដេីម្បីតែប្រយោជន៍ផ្ទាល់ខ្លួនតិចតួច បំផ្លាញដល់កិត្តិយសខេត្ត ក្រុង និងជាតិខ្លួនឯង។ អាជ្ញាធរមានសមត្ថកិច្ចនឹងស្រាវជ្រាវអនុវត្តច្បាប់គ្រប់ទីកន្លែងដោយមិនលេីកលែង ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។
សូមម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមកុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងសូមសហការរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដេីម្បីប្តេជ្ញាចិត្តរួមគ្នា រៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំបន្ថែមទៀត។
សូមពុកម៉ែបងប្អូនទំនាក់ទំនងផ្តល់ព័ត៍មាន តាមរយ:លេខទូរស័ព្ទ៖
- 099936868 លោក ជឿន សមភ័ណ្ឌ អភិបាលរង ទទួលបន្ទុក
- 010861999 លោក សែម សុខឌី នាយករដ្ឋបាល
- 014273666 លោក នង ចាន់ថុល នាយករងរដ្ឋបាល
- 016678015 លោក ជុន សូឃូន អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ
– 0886353659 លោក សេង រ៉ាម៉ូវ មេបញ្ជាការកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ
