ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេងជប៉ុនមួយគ្រឿង ដែលផ្ទុកប្រេង២លានបារ៉ែល បានឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយបានមកដល់ប្រទេសជប៉ុន ក្រោយផ្ទុះសង្គ្រាមអ៊ីរ៉ង់ 

បរទេស៖ នាវាដឹកប្រេងជប៉ុនមួយគ្រឿងនៅថ្ងៃចន្ទ គឺបានក្លាយជានាវាដំបូងគេ ដែលបានមកដល់ប្រទេសជប៉ុន បន្ទាប់ពីបានឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោយពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីរ៉ង់ ដែលបានធ្វើឱ្យចរាចរណ៍ឆ្លងកាត់ផ្លូវថាមពល ដ៏សំខាន់ត្រូវបានរឹតត្បិតយ៉ាងខ្លាំង។
 
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា យោងតាមប្រភពដែលជិតស្និទ្ធនឹងបញ្ហានេះ បានឱ្យដឹងថា នាវាដឹកប្រេងនេះ ដំណើរការដោយអង្គភាពចម្រាញ់ប្រេងធំមួយឈ្មោះ Idemitsu Kosan Co. បាននាំយកប្រេងឆៅចំនួន ២ លានបារ៉ែល ដែលស្មើនឹងប្រហែល ៨០ ភាគរយនៃតម្រូវការក្នុងស្រុកប្រចាំថ្ងៃ ទៅកាន់ខេត្ត Aichi ប្រទេសជប៉ុន។
 
បន្ទាប់ពីច្រកសមុទ្រ Hormuz ត្រូវបានដោយអ៊ីរ៉ង់ រដ្ឋាភិបាលជប៉ុន បានស្នើសុំឱ្យប្រទេសអ៊ីរ៉ង់ធានាការឆ្លងកាត់ដោយសេរី និងសុវត្ថិភាព តាមរយៈច្រកសមុទ្រសម្រាប់នាវា នៃប្រទេសទាំងអស់។ នាវាជាច្រើននៅតែជាប់គាំងនៅក្នុងឈូងសមុទ្រពែក្ស។
 
យោងតាមទិន្នន័យពីប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិលើនាវា បានឱ្យដឹងថា នាវា Idemitsu Maru ដែលជានាវាដែលមានទង់ជាតិប៉ាណាម៉ា មានប្រវែងជាង ៣០០ ម៉ែត្រ បានចូលទៅក្នុងឈូងសមុទ្រពែក្សនៅចុងខែកុម្ភៈ មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់។
ប្រែសម្រួលៈ ណៃ​ តុលា 

To Top