DAP News
ព័ត៌មានជាតិ

ក្រសួងការងារ ៖ ខេត្តកំពង់ស្ពឺ មានឱកាសការងារជិត ២០ ០០០កន្លែង កំពុង​រង់ចាំអតីត​ពលករ ត្រឡប់​មកពីថៃ និងអ្នកកំពុ​ងស្វែងរក​ការ​ងារ​ធ្វើ

កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ មានឱកាសការងារប្រមាណជិត ២០ ០០០កន្លែង សម្រាប់ផ្ដល់​ជូនអតីត​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ និងអ្នកកំពុង​ស្វែង​រ​កការ​ងារធ្វើ។ នេះ​បើតាមឱ្យដឹង​ពីក្រសួងការងារ និងប​ណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វ​ផ្សាយកាលពី​ពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួង​ការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦​នេះ ខេត្កកំព​ង់ស្ពឺមានឱកាសការងា​រចំនួន ១៩ ១៩២​កន្លែង កំពុង​រង់ចាំ​បងប្អូនអ​តីតពលករត្រឡ​ប់មកពីប្រទេ​សថៃ និងអ្ន​កកំពុងស្វែងរកការងា​រធ្វើ នៅក្នុងវិស័យឧស្សាហកម្ម និង​សេ​វា​កម្ម។

ដើម្បីទទួលបានឱកាស​ការ​ងារទាំ​ងនោះ បងប្អូនអតីតព​លករត្រឡប់​មកពី​​ប្រទេ​ស​ថៃ និង​អ្នកកំពុង​ស្វែងរកការ​ងា​រធ្វើ អាចស្វែងរ​កលេ​ខ​ទំនាក់​ទំនង ឈ្មោះ​រោងចក្រ និងវិស័យដែ​លខ្លួនពេញចិត្តបានតាមរយៈខិត្ត​បណ្ណ​ការ​ងាររបស់​ក្រសួង​ដែល​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​លម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហ​គ្រាស អ្នកស្វែងរកកា​រងារទាំងអស់ ជាពិសេស​បងប្អូនអតីតពលករ ក៏​អាច​ទាក់​ទង មកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារ ជួយស​ម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាម​ក្រសួង​ការ​ងារ​ដដែ​ល៕

To Top