អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ (លើកទី២) ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop, ម៉ាស៊ីន Computer Laptop, ម៉ាស៊ីន Printer, ម៉ាស៊ីន Photocopy , និងម៉ាស៊ីន Scanner ជូនអគ្គិសនីក្រចេះ, អគ្គិសនីព្រៃវែង, នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ 2026)
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន 03 គ្រឿង, ម៉ាស៊ីន Computer Laptop ចំនួន 01 គ្រឿង, ម៉ាស៊ីន Printer ចំនួន 01 គ្រឿង, ម៉ាស៊ីន Photocopy ចំនួន 01 គ្រឿង, និងម៉ាស៊ីន Scanner ចំនួន 01 គ្រឿង ជូនអគ្គិសនីក្រចេះ, អគ្គិសនី ព្រៃវែង, នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ 2026) (លើកទី២) ។
អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ចាប់ពីថ្ងៃទី 27 ខែ ឧសភា ឆ្នាំ 2026 តទៅរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទំនាក់ទំនងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។
ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2026 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្មតាមអាសយដ្ឋានខាងលើវេលាម៉ោង 15:05 នាទី ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ 2026 ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បី ទិញ ឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ ៕

