ព័ត៌មានអន្តរជាតិ

អតីតអ្នកបើកបរឡាន Formula 1 ជនជាតិហ្វាំងឡង់ ត្រូវគេចាក់ ដេរអស់២៨ថ្នេរ នៅទីក្រុងបាងកក ប្រទេសថៃ 

បរទេស៖ អតីតអ្នកបើកបរឡាន Formula 1 ជនជាតិហ្វាំងឡង់ លោក Mika Salo អាយុ ៥៩ ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង បាងកក ប្រទេសថៃ ក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវបានអ្នកជិះម៉ូតូឌុបម្នាក់ ចាក់នឹងកាំបិតចំជើង ក្នុងពេលដែលលោក ឆ្លងកាត់ផ្លូវបំបែកថ្មើរជើង ដែលគ្រូពេទ្យជឿថា ជាការវាយប្រហារ ដោយកាំបិតដោយចេតនា។
 
យោងតាមសារព័ត៌មាន​ ThaiGer របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា លោក Salo បាននិយាយទៅកាន់កាសែតហ្វាំងឡង់ Ilta-Sanomat ថា ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃអង្គារ នៅជិតសណ្ឋាគាររបស់គាត់ ។ ម៉ូតូឌុបមួយគ្រឿងបានឆ្លងកាត់ក្បែរនោះ ហើយគាត់មានអារម្មណ៍ថា មានដុំពកបន្តិច បន្តួចប៉ុណ្ណោះ ដូច្នេះគាត់បន្តដើរធម្មតា ប៉ុន្តែដើរបាន ប្រហែល ៥០ ម៉ែត្រក្រោយមក អ្នកដំណើរម្នាក់ បានស្រែកប្រាប់គាត់ថា ឈាមកំពុងហូរចុះ តាមជើងរបស់គាត់។ ពេលក្រឡេកមើលទៅក្រោម គាត់ឃើញថាស្បែកជើង របស់គាត់ពោរ ពេញដោយឈាម។
 
លោក Salo បានជិះតាក់ស៊ីទៅកាន់មន្ទីរពេទ្យក្បែរនោះ ជាកន្លែងដែលគ្រូពេទ្យបានរកឃើញ មុខរបួសបើកចំហជ្រៅមួយ ដែលមានសាច់ដុំរហែក ដែលត្រូវការដេរ ៨ ថ្នេរនៅក្នុងសាច់ដុំ និង ២៨ថ្នេរទៀតនៅលើស្បែក សរុបចំនួន ២៨ ថ្នេរ។
 
ភរិយារបស់គាត់ គឺលោកស្រី Annica Salo បាន ប្រាប់ Ilta-Sanomat ថា គ្រូពេទ្យបានពិពណ៌នាអំពី របួសនេះថាជាស្នាមវះជ្រៅ ដែលធ្វើឡើងដោយកាំបិតមុតស្រួច។
 
ប្រែសម្រួលៈ ណៃ តុលា

To Top