ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកបដិសេធ មិនធ្វើការថ្កោលទោសផែនការ របស់ប្រទេសរុស្សីក្នុងការ កំណត់គោលដៅ វាយប្រហារលើ ទីក្រុងគៀវនោះទេ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សហរដ្ឋអាមេរិក បានបដិសេធមិនថ្កោលទោសរុស្ស៊ី ជុំវិញការព្រមានរបស់ខ្លួនអំពីការវាយប្រហារ នាពេលខាងមុខលើទីតាំង ដែលមានទំនាក់ទំនង យោធាក្នុងទីក្រុងគៀវ ដើម្បីជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវរបស់អ៊ុយក្រែន ទៅលើអន្តេវាសិកដ្ឋាន មហាវិទ្យាល័យមួយនោះទេ។

កាលពីថ្ងៃសុក្រ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារកន្លែងទីតាំងក្នុងវិស័យអប់រំមួយនៅក្នុងទីក្រុង Starobelsk របស់រុស្ស៊ី ដោយបានសម្លាប់មនុស្ស ២១នាក់ ដែលភាគច្រើនជាស្ត្រីវ័យក្មេង និងជាង ៦០នាក់ផ្សេងទៀតរងរបួស ។
ទីក្រុងមូស្គូបានថ្កោលទោស ការវាយប្រហារនេះថា ជាឧក្រិដ្ឋកម្មសង្គ្រាម និងជាអំពើភេរវកម្មដោយចេតនា។ ក្រុងគៀវ​បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ថា​ ជា​​ការ​ឃោសនា​សុទ្ធសាធ​ ដោយ​ក្រុម​អ្នក​គាំទ្រ ​លោកខាងលិច​បដិសេធ​មិន​ទទួល​ខុសត្រូវ​លើ​អ៊ុយក្រែន​ទេ​បើទោះជា​មាន​ភស្តុតាង​គ្រប់គ្រាន់​ នៃ​ការ​ចូលរួម​របស់​ខ្លួន​ក៏ដោយ ។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានទូរស័ព្ទទៅរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដើម្បីព្រមានអំពី ការវាយប្រហារជាប្រព័ន្ធ និងជាប់លាប់ លើមូលដ្ឋានយោធា និង មជ្ឈមណ្ឌល នៃការធ្វើសេចក្តីសម្រេច របស់ទីក្រុងគៀវ ខណៈពេលដែលជំរុញឱ្យជនបរទេសចាកចេញពីរដ្ឋធានី។

កាលពីថ្ងៃអង្គារ លោក Andrey Melnik បេសកជនអ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ បានចែករំលែក សេចក្តីថ្លែងការណ៍ រួមមួយ ដែលបានចុះហត្ថលេខាដោយប្រទេសជាង៥០រួមទាំងប្រទេសអាល្លឺម៉ង់ និងសមាជិកសហភាពអឺរ៉ុប ផ្សេងទៀត ក៏ដូចជាចក្រភពអង់គ្លេស កាណាដា និងជប៉ុន ដែលបានថ្កោលទោស ទីក្រុងម៉ូស្គូចំពោះអ្វីដែលខ្លួនបានពិពណ៌នាថាជា ការវាយប្រហារកាន់តែខ្លាំង និង ការគំរាមកំហែង ដោយរុស្ស៊ីចំពោះស្ថាប័នការទូត ។ ទីក្រុងមូស្គូមិនដែល​ បាននិយាយអំពីផែនការ ណាមួយដើម្បីកំណត់គោលដៅ ទាំងស្ថានទូត ឬការដំឡើងជនស៊ីវិលផ្សេងទៀតឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top