ព័ត៌មានជាតិ

អាមេរិក ៖ ការដោះលែង លោក កឹម សុខា ជាការវិវឌ្ឍវិជ្ជមានមួយ

ភ្នំពេញ ៖ សហរដ្ឋអាមេរិក ស្វាគមន៍ពីដំណឹងនៃការដោះលែង លោក កឹម សុខា។ ចំពោះការដោះលែងនេះ សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានអះអាងថា គឺជាការវិវឌ្ឍវិជ្ជមានមួយ ។

សេចក្តីថ្លែងការណ៍របស់ស្ថានទូត អាមេរិកនៅភ្នំពេញ ស្តីពីការដោះលែង លោក កឹម សុខា បានបង្ហោះផ្សព្វផ្សាយ នៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦បានឱ្យដឹងថា សហរដ្ឋអាមេរិក ស្វាគមន៍ពីដំណឹង នៃការដោះលែង លោក កឹម សុខា។ សហរដ្ឋអាមេរិក តែងបានអំពាវនាវជា បន្តបន្ទាប់ឱ្យ មានការដោះលែង លោក កឹម សុខា ហើយបានរក្សាជំហរថា ការផ្តន្ទាទោសរបស់លោក ដែលពាក់ព័ន្ធនឹង ការអះអាងអំពីការចូល រួមរបស់សហរដ្ឋអាមេរិកក្នុង សកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា គឺគ្មានមូលដ្ឋាន។

ប្រភពបញ្ជាក់ទៀតថា ការដោះលែងរបស់លោកគឺជាការវិវឌ្ឍវិជ្ជមានមួយ ហើយបន្តលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ឱ្យធានាថា ពលរដ្ឋរបស់ខ្លួនអាចអនុវត្តសិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធី និងសេរីភាពក្នុងការបញ្ចេញមតិបានដោយសេរី។

សូមបញ្ជាក់ថា លោក កឹម សុខា ដែលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំ ត្រូវបានលើកលែងទោស តាមរយៈព្រះរាជក្រឹត្យព្រះមហាក្សត្រដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា៕

To Top