លោក ដូណាល់ ត្រាំ ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្ម សម្រាប់ការប្រគល់សារធាតុអ៊ុយរ៉ាញ៉ូម របស់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា អ៊ីរ៉ង់នឹងមិនទទួលបានការបន្ធូរបន្ថយ ទណ្ឌកម្មជាថ្នូរនឹងការបោះបង់ចោលឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុរ៉ែខ្ពស់នោះទេ។
លោក ដូណាល់ ត្រាំ បានឧ្យដឹងដា “ទេ មិនមែនទាល់តែសោះ។ មិនមែនការបន្ធូរបន្ថយទណ្ឌកម្មទេ” លោក ត្រាំ បានឧ្យដឹងនៅពេលសួរថា តើក្របខ័ណ្ឌបច្ចុប្បន្ន នឹងមានន័យថា អ៊ីរ៉ង់បោះបង់ចោលអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយ សារធាតុរ៉ែខ្ពស់របស់ខ្លួនជាថ្នូរ នឹងការបន្ធូរបន្ថយទណ្ឌកម្ម នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទខ្លីមួយជាមួយ PBS News ដែរឬទេ។
ប្រធានាធិបតីអាមេរិករូបនេះ បានលេីកឡេីងថា “ពួកគេនឹងបោះបង់ចោលអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុរ៉ែខ្ពស់របស់ពួកគេ មិនមែនសម្រាប់ការបន្ធូរបន្ថយទណ្ឌកម្មនោះទេ គឺមិនមែនទាល់តែសោះ”។
ថ្លែងក្នុងអំឡុងពេលកិច្ច ប្រជុំគណៈរដ្ឋមន្ត្រី នៅសេតវិមានកាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងមិនប្រញាប់ប្រញាល់ ចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយសារតែការព្រួយបារម្ភ ផ្នែកនយោបាយពាក់កណ្តាលអាណត្តិនោះទេ ដោយព្រមានថា ទីក្រុងវ៉ាស៊ីនតោន នៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តសកម្មភាព យោធា ប្រសិនបើការចរចា ដែលកំពុងបន្តបរាជ័យ ក្នុងការបង្កើតកិច្ចព្រមព្រៀង ដែលសហរដ្ឋអាមេរិកពេញចិត្ដ៕
