លោក ដូណាល់ ត្រាំ អះអាងថា លោកនឹងមិនប្រញាប់ប្រញាល់ ចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយសារតែក្តី បារម្ភពីការ បោះឆ្នោតពាក់កណ្តាល អាណត្តិនោះទេ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងមិនប្រញាប់ប្រញាល់ ចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយសារតែក្តីបារម្ភនយោបាយ ពាក់កណ្តាលអាណត្តិនោះទេ ដោយព្រមានថា ទីក្រុងវ៉ាស៊ីនតោន នៅតែត្រៀម ខ្លួនរួចជាស្រេច ដើម្បីបន្តសកម្មភាពយោធា ប្រសិនបើការចរចាដែលកំពុង បន្តបរាជ័យក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង ដែលអាមេរិកពេញចិត្ដ។
ថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅសេតវិមាន លោក ត្រាំ បានឧ្យដឹងថា អ៊ីរ៉ង់បានសង្ឃឹមថា សម្ពាធនយោបាយដែលទាក់ទងនឹងការបោះឆ្នោត ពាក់កណ្តាលអាណត្តិនាពេលខាងមុខនឹងធ្វើឱ្យជំហរចរចារបស់លោកចុះខ្សោយ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា អ៊ីរ៉ង់នឹងមិនទទួលបានការបន្ធូរបន្ថយ ទណ្ឌកម្មជាថ្នូរនឹងការបោះបង់ចោលឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុរ៉ែខ្ពស់នោះទេ។
លោក ដូណាល់ ត្រាំ បានឧ្យដឹងដា “ទេ មិនមែនទាល់តែសោះ។ មិនមែនការបន្ធូរបន្ថយទណ្ឌកម្មទេ” លោក ត្រាំ បានឧ្យដឹងនៅពេលសួរថាតើក្របខ័ណ្ឌបច្ចុប្បន្ន នឹងមានន័យថា អ៊ីរ៉ង់បោះបង់ចោលអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុរ៉ែខ្ពស់របស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទខ្លីមួយជាមួយ PBS News ដែរឬទេ។
ប្រធានាធិបតីអាមេរិករូបនេះ បានលេីកឡេីងថា “ពួកគេនឹងបោះបង់ចោលអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុរ៉ែខ្ពស់របស់ពួកគេ មិនមែនសម្រាប់ការបន្ធូរបន្ថយទណ្ឌកម្មនោះទេ គឺមិនមែនទាល់តែសោះ”។
ថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានកាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងមិនប្រញាប់ប្រញាល់ ចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយសារតែការព្រួយបារម្ភ ផ្នែកនយោបាយពាក់កណ្តាលអាណត្តិនោះទេ ដោយព្រមានថា ទីក្រុងវ៉ាស៊ីនតោន នៅតែត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្ត សកម្មភាពយោធា ប្រសិនបើការចរចា ដែលកំពុងបន្តបរាជ័យ ក្នុងការបង្កើតកិច្ច ព្រមព្រៀង ដែលសហរដ្ឋអាមេរិកពេញចិត្ដ៕
ប្រែសម្រួល ឈូក បូរ៉ា
