លោក Putin ប្រកាសបង្កើត ជាប្លុកសម្ព័ន្ធ ក្នុងវិស័យ AI
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសផែនការ ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱ្យស៊ីជម្រៅលើបញ្ញា សិប្បនិមិត្ត ដោយបង្ហាញគំនិតផ្តួចផ្តើម ជាសាកលថ្មីមួយ ក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធ AI និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័ររួមគ្នា។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍នៅឯវេទិកាសេដ្ឋកិច្ច Eurasian នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន លោក Putin បាននិយាយថា ប្រទេសរុស្ស៊ីបានជួយបង្កើតសម្ព័ន្ធភាព AI ដែលប្រមូលផ្តុំសហគមន៍វិទ្យាសាស្ត្រ សិក្សា និងអាជីវកម្មមកពីប្រទេសជាច្រើន ។ លោកក៏បានស្នើឲ្យមានកិច្ចប្រជុំអន្តរជាតិ កម្រិតខ្ពស់ស្តីពីការស៊ើបអង្កេតសិប្បនិម្មិតនៅប្រទេសរុស្ស៊ីនៅឆ្នាំក្រោយផងដែរ ។
យោងតាមលោក Putin បានបញ្ជាក់ថាការជួបជុំនេះ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍគំរូ AI ដ៏អធិបតេយ្យ បង្កើតទំនាក់ទំនងរវាងកុំព្យូទ័រ និងហេដ្ឋារចនាសម្ព័ន្ធថាមពល និងការសម្របសម្រួលបច្ចេកវិទ្យា AI ទៅនឹងតម្រូវការក្នុងស្រុក។
លោកប្រធានាធិបតី បាននិយាយទៀតថា AI បានលេចចេញជាកត្តា សំខាន់មួយក្នុង ការធានានូវការប្រកួតប្រជែង ជាសាកល កំណើនសេដ្ឋកិច្ច វឌ្ឍនភាព ហើយប្រទេស និងសាជីវកម្មឆ្លងដែនកំពុងប្រកួត ប្រជែងដើម្បីភាពលេចធ្លោនៅក្នុងវិស័យនេះ។
លោកPutinបានអះអាងថា រុស្ស៊ីមានគុណសម្បត្តិជាច្រើន នៅក្នុងវិស័យនេះ រួមទាំងជំនាញវិទ្យាសាស្ត្រ ប្រព័ន្ធអប់រំដ៏រឹងមាំ និងធនធានថាមពលដ៏សម្បូរ បែបដែលត្រូវការសម្រាប់គាំទ្រ ប្រព័ន្ធកុំព្យូទ័រ និងមជ្ឈមណ្ឌលទិន្នន័យខ្នាតធំ ជាច្រើនផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
