ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ រៀបចំពិធីបោះឆ្នោត ជ្រើសរើសតំណាង បុគ្គលិក អាណត្តិទី១០ នៅការិយាល័យកណ្តាល

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីបោះឆ្នោតជ្រើសរើសតំណាងបុគ្គលិក អាណត្តិទី១០ នៅការិយាល័យកណ្តាល ក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយមានការចូលរួមបោះឆ្នោតពីសំណាក់ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ សរុបចំនួន ៣៨៩រូប។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីធនាគារ ARDB បានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ការបោះឆ្នោតជ្រើសរើសតំណាងបុគ្គលិក ត្រូវបានរៀបចំឡើង តាមអាណត្តិ ដែលមានរយៈពេល៣ឆ្នាំ ដោយអនុលោម តាមច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធ និងឈរតាមគោលការណ៍សុក្រិត្យភាព ឯករាជ្យភាព តម្លាភាព និងយុត្តិធម៌ ៕

To Top