ព័ត៌មានជាតិ

លោកគង់ គឹមនី អភិបាលខេត្តមណ្ឌលគិរីថ្មី ក្រោយប្រកាសដំណែង លោកចុះសំណេះសំណាលមន្ត្រីក្រោមឱវាទភ្លាម

មណ្ឌលគិរីៈ ក្រោយប្រកាសចូលកាន់ដំណែងបានតែ១ថ្ងៃប៉ុណ្ណោះ ពោលគឺនៅសៀលថ្ងៃ​ទី​២៩ ខែឧសភា​ ឆ្នាំ​២០២៦លោក គង់​ គឹមនី​ អភិបាល​ នៃគណៈអភិបាលខេត្ត​មណ្ឌលគិរី បានអញ្ជើញចុះពិនិត្យ និង​សំណេះសំណាល​ជាមួយមន្ត្រី ដែលកំពុងបម្រើការងារ​​ តាមទីចាត់ការ​នានា។

គ្រានៃការសំណេះសំណាលនោះ លោកអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យនៅក្នុងបរិវេណ​សាលាខេត្ត​មណ្ឌលគីរី​ហើយថា និងរៀបចំ​បន្តសោភ័ណភាពបន្ថែមទៀត បន្ទាប់ពីការអភិវឌ្ឍរបស់លោកអភិបាល ខេត្តមុនមិនទាន់រួចរាល់៕

ប្រភពៈរដ្ឋបាលខេត្តមណ្ឌលគិរី
ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top