ព័ត៌មានអន្តរជាតិ

កងកម្លាំងបដិវដ្តអ៊ីរ៉ង់ ព្រមានប្រឆាំងអាមេរិក ជុំវិញបញ្ហាធ្វើសកម្មភាព អន្តរាគម លើច្រកសមុទ្រ Hormuz

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កងនាវាចរឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ឬIRGCបានព្រមានកាលពីថ្ងៃសៅរ៍ថា ការជ្រៀតជ្រែកណាមួយ របស់សហរដ្ឋអាមេរិកនៅក្នុង ការគ្រប់គ្រងនៃច្រកសមុទ្រ Hormuz នឹងត្រូវបានឆ្លើយតបជាមួយនឹង អន្តរាគមយ៉ាង តឹងរឹងផ្នែកយោធា។

យោងតាមការថតសំឡេងពីបណ្តាញវិទ្យុសាធារណៈដែនសមុទ្រដែលផ្តល់ដល់ទីភ្នាក់ងារស៊ីនហួដោយសមាជិកនាវិកនៅលើកប៉ាល់ដែលជាប់គាំង នៅជិតផ្លូវទឹកយុទ្ធសាស្ត្រ កងទ័ពជើងទឹក IRGC បានចេញការព្រមានដល់ កប៉ាល់ដែលកំពុងប្រតិបត្តិការនៅឈូងសមុទ្រពែរ្ស និងឈូងសមុទ្រអូម៉ង់ ដោយបញ្ជាក់ថាច្រកសមុទ្រ Hormuz បិទឬបើកគឺត្រូវមានការអនុញ្ញាតិពី IRGC ប៉ុណ្ណោះ។

ការ​ព្រមាន​បាន​បន្ថែម​ថា ការ​បំពាន​បទប្បញ្ញត្តិ​ណា​មួយ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ដែន​សមុទ្រ​យ៉ាង​ធ្ងន់ធ្ងរ។

នៅក្នុងការផ្សាយតាមវិទ្យុ កងទ័ពជើងទឹក IRGC ក៏បានបញ្ជាក់ផងដែរថា រាល់សកម្មភាពរបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក ដែលមានបំណងជ្រៀត ជ្រែកក្នុង ការគ្រប់គ្រងច្រកសមុទ្រ Hormuz ឬរំខានដល់ការរុករកនឹង ប្រឈមមុខនឹងសកម្មភាពយោធា ដ៏តឹងរ៉ឹងជាដាច់ខាត។

គួរឲ្យដឹងដែរថាមុននេះ បន្តិចប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងលុបចោលការបិទផ្លូវ របស់សហរដ្ឋអាមេរិក លើការដឹកជញ្ជូនទំនិញ របស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ៕

ប្រែសម្រួល៖ស៊ុនលី

To Top