ប្រធាន IAEA អំពាវនាវឲ្យបញ្ឈប់ការ វាយប្រហារលើទីតាំង នុយក្លេអ៊ែរ ក្រោយហេតុការណ៍ វាយប្រហារដោយដ្រូននៅ Zaporizhzhia
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ ហៅកាត់ថាIAEA កាលពីថ្ងៃអាទិត្យបានសង្កត់ធ្ងន់ថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ គឺមិនអាចទទួលយកបាន ហើយត្រូវតែបញ្ឈប់ដើម្បីជៀសវាង ហានិភ័យពិតប្រាកដនៃ គ្រោះថ្នាក់នុយក្លេអ៊ែរ។
នៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ប្រធាន IAEA លោក Rafael Grossi ក៏បានពណ៌នាអំពី ការវាយប្រហារកាល ពីថ្ងៃសៅរ៍ថាជាឧប្បត្តិហេតុធ្ងន់ធ្ងរមិនអាចទទួលយកបាននិង ដែលបានគំរាមកំហែង ដល់គោលការណ៍សុវត្ថិភាព នុយក្លេអ៊ែរសំខាន់ៗ។
ការបង្ហោះនោះក៏បាននិយាយដែរថា ក្រុមការងារ IAEA បានត្រួតពិនិត្យ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhiaរួចរាល់ហើយដែរ បន្ទាប់ពីវាត្រូវបាន គេរាយការណ៍ថា បានវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃមុន។
ក្រុមការងារបានសង្កេតឃើញមានការខូចខាតប្រហោងដែកនៅផ្នែកខាងក្រៅនៃអគារទួរប៊ីន ព្រមទាំងកំទេចកំទី និងបំណែកសរសៃអុបទិកដែល ឆេះរាយប៉ាយនៅលើដី ។
IAEA បាននិយាយថា ខណៈពេលដែលការត្រួតពិនិត្យ តាមដាននៅខាងក្នុងអគារទួរប៊ីន ត្រូវបានរំខានដោយសកម្មភាព របស់យន្តហោះ គ្មានមនុស្សបើក និងការបាញ់កាំភ្លើងនោះ អ្នកជំនាញ របស់ខ្លួនបានបញ្ជាក់ថា កម្រិតវិទ្យុសកម្ម នៅកន្លែងនោះ នៅតែធម្មតា ។ ការវាស់វែងបានបង្ហាញ ពីការគំរាមកំហែងវិទ្យុ សកម្មភ្លាមៗ ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
