មីយ៉ាន់ម៉ា បង្ហាញការប្តេជ្ញាចិត្តថា នឹងមិនមានការប្រើប្រាស់ ដែនអធិបតេយ្យរបស់ខ្លួន ដើម្បីធ្វើការប្រឆាំង ទៅនឹងប្រទេសឥណ្ឌាឡើយ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសមីយ៉ាន់ម៉ាបានប្តេជ្ញាថា នឹងមិនអនុញ្ញាតឱ្យប្រើប្រាស់ទឹកដី របស់ខ្លួនប្រឆាំងនឹងផលប្រយោជន៍ សន្តិសុខរបស់ប្រទេសជិតខាងរបស់ឥណ្ឌាឡើយ។
ប្រធានាធិបតី Min Aung Hlaing ដែលស្ថិតនៅក្នុងទីក្រុង New Delhi ក្នុងដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក បានជួបពិភាក្សាយ៉ាងជិតស្និទិធជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃចន្ទ។
សេចក្តីថ្លែងការណ៍ របស់លោកប្រធានាធិបតី Hlaing គឺមានសារៈសំខាន់ចំពោះពន្លឺ នៃការចាប់ខ្លួននៅខែមីនា របស់ឥណ្ឌាលើ ក្រុមជនបរទេសចំនួន៧នាក់ រួមទាំងទាហានស៊ីឈ្នួលអ៊ុយក្រែន៦នាក់ ដែលត្រូវបានចោទប្រកាន់ថាបានបណ្តុះបណ្តាល និងផ្គត់ផ្គង់អាវុធដល់ពួកបះបោរនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ពួកបះបោរបានឆ្លងចូលប្រទេសមីយ៉ាន់ម៉ា ហើយត្រឡប់មកវិញតាមព្រំដែន ភាគខាងកើតរបស់ឥណ្ឌា ក្នុងរដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា ។
គួរឲ្យដឹងដែរថាតំបន់ជុំវិញព្រំដែននេះ គឺជាកន្លែងក្តៅនៃសកម្មភាពបះបោរ នេះបើយោងតាមអ្នកជំនាញ យោធាឥណ្ឌា ។ ក្រុមទាំងនេះត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងជាមួយក្រុមបះបោរនៅក្នុងប្រទេសឥណ្ឌាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
