ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បើកការសងសឹក បន្ទាប់ពីការវាយប្រហារ ដោយអាមេរិក និងព្រមានឆ្លើយតបកាន់ តែខ្លាំងក្លាជាងមុន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ហៅកាត់ថាIRGC បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារ សងសឹកលើមូលដ្ឋានអាកាស ដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក បន្ទាប់ពីកងកម្លាំងអាមេរិកបានវាយប្រហារគោលដៅ នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងមក។

ទីបញ្ជាការកណ្តាលអាមេរិកឬCENTCOMបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើ ការវាយប្រហារដោយចេតនា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អ៊ីរ៉ង់ ដែលរាប់បញ្ចូលទាំងការបាញ់ ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-1 របស់សហរដ្ឋអាមេរិកដែល កំពុងប្រតិបត្តិការលើដែនទឹក អន្តរជាតិផង។
អាមេរិកបានចោទប្រកាន់ទីក្រុងតេហរ៉ង់ពីការឈ្លានពាន ដែលមិនមានការធានាក្នុងអំឡុង ពេលបទឈប់បាញ់ដែលកំពុងបន្ត ។អ៊ីរ៉ង់បានប្រកាសពីការបាញ់ទម្លាក់ UAV កាលពីថ្ងៃអាទិត្យ ដោយនិយាយថា វាគឺជាការវាយប្រហារដោយសារ តែការរំលោភដែន អាកាសរបស់ប្រទេសនៅលើឈូងសមុទ្រពែរ។

យោងតាមការបញ្ជាក់ដោយ​​CENTCOM បានឲ្យដឹងថា ការវាយប្រហារដោយស្វ័យការពារ ដោយយន្តហោះចម្បាំងអាមេរិក បានកំណត់គោលដៅលើរ៉ាដាអ៊ីរ៉ង់ និងកន្លែងបញ្ជា និងគ្រប់គ្រងសម្រាប់យន្តហោះគ្មានមនុស្សបើកនៅ Goruk និងកោះ Qeshm ។

ក្រោយមកនៅថ្ងៃនោះដដែល IRGC ក៏បាននិយាយថា ខ្លួនបានឆ្លើយតបទៅនឹង អ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារ របស់អាមេរិកលើប៉មទំនាក់ទំនងមួយនៅលើកោះ Sirik នៅក្នុងដែនអធិបតេយ្យរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top