ព័ត៌មានជាតិ

សម្ដេចតេជោ ៖ មានតែត្រកូលទេវតាប៉ុណ្ណោះ ដែលដឹកនាំប្រទេស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី មានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ៗថា មានតែត្រកូលទេវតាប៉ុណ្ណោះ ដែលដឹកនាំប្រទេសកម្ពុជា ដោយគ្មានត្រកូលណាផ្សេងមកដឹកនាំឡើយ ។

ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ផ្តាំទៅក្រុមឧទ្ទាមថា កុំមកចង់ដឹកនាំប្រទេសកម្ពុជា តាមរយៈការចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងត្រកូលហ៊ុន គឺគ្មានឡើយ ពោលបើហ៊ានគឺងើបមួយវាយមួយ ដោយមិនលើកលែងជាដាច់ខាត ។ ដូច្នេះកុំមកចង់ព្រហើនឱ្យសោះ។

សម្ដេចតេជោមានប្រសាន៍បន្ត ការដឹកនាំរបស់ប្រទេសកម្ពុជា គឺមានត្រូវត្រកូលទេវតា ពោលគឺត្រកូលហ៊ុនតែម្តង ។

សម្តេចតេជោមានប្រសាសន៍ទៀតថា “បើ ហ៊ុន ម៉ាណែតមិនអាចដឹកនាំបាន ឬក៏គ្មានអ្នកណា ត្រកូលហ៊ុន ក៏មិនទាន់ដល់វេនត្រូកូលសម ឬត្រកូលសុខ ឬក៏សៅអាទិត្យអីដែរ គឺមានតែត្រកូលទេវតាតែប៉ុណ្ណឹង ។ ត្រកូលទេវតាបានន័យថា គណបក្សប្រជាជនតែប៉ុណ្ណឹង

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា ចំពោះអ្នកដែលធ្វើនយោបាយ ដោយសន្ដិវិធីមានការគោរពសិទ្ធិគ្នាទៅវិញទៅមក សម្តេចក៏គោរពសិទ្ធិទៅវិញដែរ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ៕

To Top