DAP News
ព័ត៌មានជាតិ

សម្តេចធិបតី ៖ រដ្ឋពុំមានផែនការ កាត់បន្ថយការចំណាយ ពីវិស័យអប់រំនិងសុខាភិបាល ទៅបំពេញវិស័យការពារជាតិទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារកម្ពស់ ៣ជាន់ និងសមិទ្ធផលនានា នៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា នៅព្រឹកថ្ងៃ៣ មិថុនានេះ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនមានផែនការ កាត់បន្ថយការចំណាយពីវិស័យអប់រំ និងសុខាភិបាល ទៅបំពេញបន្ថែមវិស័យ ការពារជាតិនោះទេ ។

ការមានប្រសាសន៍បែបនេះ របស់សម្តេចធិបតី បន្ទាប់ពីមានការផ្សព្វផ្សាយថា រដ្ឋនឹងកាត់បន្ថយថវិកា ចំនួន១៧០លានដុល្លារ ពីវិស័យអប់រំ និងសុខាភិបាល ដើម្បីយកទៅទ្រទ្រង់ វិស័យការពារជាតិ។

To Top