ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនលក់ថ្នាំពេទ្យ ដ៏ធំមួយរបស់ឥណ្ឌា គ្រោងសាងសង់រោងចក្រ ផ្ទាល់ខ្លួននៅក្នុងទីក្រុងមូស្គូ

យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនឱសថដ៏ធំមួយ របស់ឥណ្ឌា Hetero Labs បានយល់ព្រមជាមួយប្រទេសរុស្សី ហើយ ដើម្បីសាងសង់រោងចក្រថ្មី និងពង្រីកកិច្ចសហការផ្នែក ឱសថនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងរដ្ឋធានីរុស្ស៊ីតែម្តង។

អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ត្រូវបានចុះហត្ថលេខាដោយលោក Anatoly Garbuzov មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល ទីក្រុងមូស្គូ និងលោក Murali Krishna Reddy នាយកទីផ្សារនៅ Hetero Labs Limited នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ (SPIEF 2026) ទីក្រុង St. Petersburg ។

លោក Garbuzov បានប្រាប់ RT ថា ៖យើងជឿជាក់ថាការសហការគ្នារវាងទីក្រុង និងដៃគូបរទេស នឹងជួយបង្កើតឱសថដែលមានប្រសិទ្ធភាពបំផុត ដែលជាឱសថបច្ចេកវិទ្យាខ្ពស់បំផុត។

លោកបានបន្ថែមថា ទីក្រុងមូស្គូគឺជាមជ្ឈមណ្ឌលឱសថ និងឧបករណ៍វេជ្ជសាស្ត្រដ៏ធំបំផុតមួយនៅក្នុងប្រទេស ហើយសហគ្រាសឧស្សាហកម្មជាង៣០០ កំពុងមានវត្តមាននិង ប្រតិបត្តិការនៅក្នុងរដ្ឋធានីនេះ។

លោកGarbuzov ដែលជាប្រធានផ្នែកវិនិយោគ និងគោលនយោបាយ ឧស្សាហកម្មនៅទីក្រុងមូស្គូ បាននិយាយថា ឧស្សាហកម្មឱសថនៅក្នុងរដ្ឋធានីរបស់រុស្ស៊ីកំពុងស្វែងរកអ្នកជំនាញអន្តរជាតិ។ឥណ្ឌា​គឺ​ពិត​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ពិភព​លោក​ក្នុង​ការ​ផលិត​ឱសថ​ផ្សេង​ៗ នៅពេលបច្ចុប្បន្ន ៕

ប្រែសម្រួល៖ស៊ុនលី

To Top