DAP News
ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីអគ្គិភ័យឆាបឆេះ រោងច្រកផលិតចានស្នោ ក្នុងខណ្ឌដង្កោ

ភ្នំពេញ ៖ សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីអគ្គិភ័យឆាបឆេះ រោងចក្រផលិតចានស្នោមួយកន្លែង ក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានពន្លត់បានទាំងស្រុងហើយ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ មិថុនា នេះ ថា នៅវេលាម៉ោង១៦:១០នាទីល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចរោងចក្រផលិតចានស្នោ ស្ថិតនៅភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។

អគ្គិភ័យនេះ ធ្វើឱ្យឆេះខូចខាតរោងចក្រសង់ពីដែកប្រក់ស័ង្កសី ទំហំ ៥០០០ម៉ែត្រការ៉េ ចំនួន ១រោងចក្រ (ខូចខាត ៨០% ) រួមមានម៉ាស៊ីនទាញស្នោ ចំនួន ១គ្រឿង, ចានស្នោផលិតរួចចំនួន ៤០,០០០បេ (១បេមាន ៧០០ចាន) និងស្នោមិនទាន់ផលិតចំនួន ៤០០ដុំ។

នៅវេលាម៉ោង ១៧:៣០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៦ឡាន ស្មើនឹង ២១៦ម៉ែត្រគូប និងរថយន្តជំនួយ ដូចជា៖

-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប។

-រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ២០ម៉ែត្រគូប។

-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប៕

To Top