ព័ត៌មានអន្តរជាតិ

ប្រធានអគ្គសេនាធិការ ចម្រុះសហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចនៅប្រទេស វេណេស៊ុយអេឡា

វ៉ាស៊ីនតោន៖ ប្រធានអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក លោក Dan Caine បានទៅទស្សនកិច្ចរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃពុធ នេះបើយោងតាមការិយាល័យរបស់លោក។

ការិយាល័យរបស់លោកបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ឧត្តមសេនីយ៍ Dan Caine បានចូលរួមក្នុងកិច្ចពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹក នាំរដ្ឋាភិបាលបណ្តោះអាសន្នជាន់ខ្ពស់ និងថ្នាក់ដឹកនាំ និងបុគ្គលិកស្ថានទូតអាមេរិក ព្រមទាំងបានទៅទស្សនាអង្គភាពបង្កើនសន្តិសុខសមុទ្ររបស់ស្ថានទូត”។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់លោក Dan Caine ទៅកាន់ប្រទេសអាមេរិកខាងត្បូងដែលសម្បូរប្រេងមួយនេះ”។

លោក Francis Donovan មេបញ្ជាការនៃបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានទៅទស្សនាទីក្រុងការ៉ាកាស កាលពីខែឧសភា។ គួរបញ្ជាក់ថា យោធាសហរដ្ឋអាមេរិក បានវាយឆ្មក់ប្រទេសវេណេស៊ុយអេឡានៅថ្ងៃទី ៣ ខែមករា ដោយចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top