សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មមួយចំនួនទៀត ប្រឆាំងប្រធានាធិបតីគុយបា ជាយុទ្ធនាការដាក់សំពាធចុងក្រោយមួយទៀត ទៅលើប្រទេស នៅដែនកោះមួយនេះ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម លើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel និងបុគ្គល និងអង្គភាពមួយចំនួនទៀត កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនសម្ពាធលើប្រទេសដែនកោះនេះ។
ក្រសួងរតនាគារជាតិ របស់សហរដ្ឋអាមេរិកបានបន្ថែមថាលោក Diaz-Canel និងបុគ្គលបួននាក់ផ្សេងទៀត និងអង្គភាពចំនួន៥ រួមទាំងក្រសួង នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ របស់ប្រទេសគុយបា ទៅក្នុងបញ្ជីជាតិដែលបានកំណត់ជាពិសេស នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព ដែលបានបង្ហោះនៅលើគេហទំព័រ របស់ក្រសួង ៕
ប្រែសម្រួល៖ស៊ុនលី
