ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល អះអាងថា អ៊ីរ៉ង់វាយប្រហារដោយមីស៊ីល១០លើក ដូច្នេះនឹងត្រៀមខ្លួន ដើម្បីវាយប្រហារបកវិញ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រមុខយោធាអ៊ីស្រាអែល លោក Eyal Zamir បាននិយាយកាលពីថ្ងៃអាទិត្យថា យោធា នឹងបើកការវាយប្រហារ សត្រូវដោយការប្តេជ្ញាចិត្ត ភ្លាមៗតាមដែលបញ្ជាត្រូវ បានផ្តល់ឱ្យនៅពេលខាងមុខ។

ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ង់បានបាញ់មីស៊ីល សរុបចំនួន១០គ្រាប់ ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃអាទិត្យ៕

ប្រែសម្រួល៖ស៊ុនលី

To Top