អាកាសយានដ្ឋាន ទីក្រុងមុយនិច ដំណើរការឡើងវិញ ក្រោយផ្អាកដោយសារផ្សែងហុយខ្លាំង នៅប៉មត្រួតពិនិត្យការហោះហើរ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមមន្ត្រីអាកាសយានដ្ឋានបាននិយាយថា ប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋាន Munich ទីក្រុងមុយនិច របស់ប្រទេសអាល្លឺម៉ង់កំពុងដំណើរ ការជាបណ្តើរៗឡើងវិញហើយ បន្ទាប់ពីមានផ្សែងហុយ នៅក្នុងប៉មបញ្ជាបានជំរុញឱ្យមានការផ្អាកជើងហោះហើរ ជាបណ្តោះអាសន្នកាលពីល្ងាចថ្ងៃអាទិត្យ។
អ្នកនាំពាក្យរបស់ប្រតិបត្តិករ អាកាសយានដ្ឋានបាននិយាយថា ជើងហោះហើរបានចាប់ផ្តើមចេញដំណើរម្តងទៀត ទោះបីជាការពន្យារពេល និងការរំខាននៅតែអាចធ្វើទៅបានក៏ដោយ ។
ប៉មបញ្ជាត្រូវបានជម្លៀស ចេញនៅម៉ោង៨និង៣៣នាទី យប់បន្ទាប់ពីអ្នកត្រួតពិនិត្យ ចរាចរណ៍ផ្លូវអាកាស បានរកឃើញក្លិនផ្សែងចេញ ពីទីនោះប្រតិបត្តិការហោះហើរត្រូវបានផ្អាកជាបន្តបន្ទាប់។
ក្រុមមន្ត្រីបាននិយាយថា មិនមានភ្លើងឆេះត្រូវបានគេសង្កេតឃើញទេ ហើយវានៅតែមិនច្បាស់ថាតើមានអគ្គិភ័យបានកើតឡើងឬយ៉ាងណាដែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់dpaជើងហោះហើរបានបន្តដំណើរការឡើងវិញប្រហែលជាពីរម៉ោងបន្ទាប់ពីការជម្លៀសចេញ៕
ប្រែសម្រួល៖ស៊ុនលី
