នាថ្ងៃទី៧ ខែមិថុនា សៀវភៅស ដែលមានចំណងជើងថា សកម្មភាពរបស់ចិន ក្នុងកិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសCOVID-19 ដែលជំរុញចេញផ្សាយ យ៉ាងម៉ើងម៉ាត់ ដោយការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋចិន ខ្លឹមសារបានកត់ត្រា ពីដំណើរដ៏មហិមា នៃកិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺវីរុស ដោយប្រជាជនចិន ដែលមានអក្សរសរុប៣.៧ម៉ឺនតួ បានខ្លឹមសារ ស្តីអំពីការចែករំលែក ពីវិធីសាស្រ្តបទពិសោធន៍ នៃការទប់ស្កាត់ នឹងជំងឺវីរុសនៅក្នុងប្រទេសចិន ជូនចំពោះសហគមន៍អន្តរជាតិ បានបង្ហាញឲ្យឃើញ ពីការអន្តរាគមន៍ របស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសជាសកលលោក ។
សៀវភៅស ក្រោយពីចេញផ្សាយរួច ទទួលបានការសរសើរខ្លាំង ពីសំណាក់មហាជន ។ ក៏មានមហាជនខ្លះបានលើកឡើងថា សៀវភៅសជាប្រភេទសៀវភៅ ថ្លែងការណ៍ ព្រោះវាបានបង្ហាញពីគំនិត ទប់ស្កាត់នឹងជំងឺវីរុស នៅក្នុងប្រទេសចិន ដែលយកប្រជាជនពលរដ្ឋជាធំ ។ ក៏មានមហាជនមួយចំនួន បានលើកឡើងថា ជាសៀវភៅជំនួយយ៉ាង ទាន់ពេលវេលា ព្រោះវាបានចែករំលែក ពីបទពិសោធន៍ និងចំណេះដឹងរបស់ចិនក្នុងការទប់ស្កាត់ នឹងជំងឺវីរុសទៅកាន់ពិភពលោក ដោយគ្មានភាពលាក់លៀម បន្តិចសោះឡើយ ។ ក៏មានមហាជនមួយចំនួន បានលើកឡើងថា វាជាបញ្ជាក្នុងសមរភូមិ ព្រោះវាបានជំរុញប្រជាពលរដ្ឋ ឲ្យត្រៀមរៀបចំខ្លួនរួចជាស្រេច ក្នុងការប្រយុទ្ធនឹង ជំងឺវីរុសរយៈពេលវែង ។ ក៏មានមហាជនខ្លះ បានលើកឡើងថា វាជាសញ្ញាយោធា លេខChongfeng ព្រោះវាបានអំពាវនាវ សហគមន៍អន្តរជាតិ សាមគ្គីគ្នា តបទល់ជាមួយគ្រោះមហន្តរាយ ជាសតវត្សមួយនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមនឹងធ្វើការចែករំលែក ពីអារម្មណ៍ផ្ទាល់ និងការយល់ឃើញផ្ទាល់ របស់ខ្ញុំមួយចំនួន ជូនដល់អ្នកទាំងអស់គ្នា ។
ការប្រយុទ្ធប្រឆាំងទប់ស្កាត់ នឹងជំងឺវីរុស ក្នុងប្រទេសចិន ត្រូវបានកត់ត្រាក្នុង សៀវភៅស បានបង្ហាញពីមនោសញ្ចេតនា កម្រិតខ្ពស់ ដែលបានយកប្រជាជនជាធំ និងអាយុជីវិតជាចម្បង ។ ប្រឈមមុខជាមួយជំងឺវីរុស ដែលជាគ្រោះធម្មជាតិ ដ៏កាចសាហាវបំផុត លោកប្រធានាធិបតី Xi Jinping បានចុះចង្អុលបង្ហាញ ដោយផ្ទាល់ ចុះចាត់ចែងដោយផ្ទាល់ គ្រប់គ្រងការ វិវឌ្ឍន៍នៃស្ថានភាពជារួម វិនិច្ឆ័យយ៉ាងច្បាស់លាស់ ដើម្បីជាជំនឿចិត្តដ៏មុតមាំ ជូនដល់ប្រជាជនចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុស និងការប្រមូលផ្តុំ នូវកម្លាំងផងដែរ ។
ចិនបានចាត់ចែងប្រភពធនធាន និងកម្លាំងក្នុងប្រទេសជាតិ ដោយមានប្រសិទ្ធភាព យ៉ាងឆាប់រហ័ស បានចាត់វិធានការទប់ស្កាត់ ច្បាស់លាស់និង គ្រប់ជុងជ្រោយបំផុត រាល់ការលះបង់ ដ៏មានតម្លៃក្នុងគោលបំណង រក្សាការពារអាយុជីវិត ប្រជាពលរដ្ឋ ។ តបទល់ជាមួយស្ថានភាព ជំងឺវីរុស ដែលផ្ទុះឡើង ជាបន្ទាន់ គ្រប់គ្រងស្ថានភាព នៃការរីករាលដាល នៃជំងឺវីរុស រហូតដល់ចំនួន នៃការរកឃើញផ្ទុកមានជំងឺវីរុស មានការថយចុះដល់ចំនួនរាយ ទទួលបានសមិទ្ធផល សម្រេចក្នុងសង្គ្រាម ការពារអ៊ូហាន និងសង្គ្រាមការពារហ៊ូប៉ី រហូតដល់ការគ្រប់គ្រង ជំងឺវីរុសទូទាំងប្រទេស ឈានដល់ភាពធម្មតា សមិទ្ធភាពនៃការទប់ស្កាត់នឹងជំងឺវីរុស ក្នុងប្រទេសចិនទទួល បានជាច្រើនអនេក គួរឲ្យកត់សម្គាល់ ។
រហូតមកដល់ម៉ោង២៤ ថ្ងៃទី៣០ ខែឧសភា អត្រា នៃអ្នកជាសះស្បើយនឹងជំងឺវីរុសCOVID-19 មានចំនួនរហូតដល់៩៤.៣% ។ ដើម្បីរក្សាការពារសុខភាព អាយុជីវិតប្រជាពលរដ្ឋ ចិនបានរួមចំណែក លះបង់ទាំងស្មារតី និងអាយុជីវិតដ៏ធំធេងបំផុត ទាំងនេះត្រូវបានចារក្នុងប្រវត្តិសាស្រ្ត ដ៏រំភើបបំផុតមិនធ្លាប់មាន។
ការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹង ជំងឺវីរុសក្នុងប្រទេសចិន ត្រូវបានកត់ត្រាក្នុងសៀវភៅស បង្ហាញឲ្យឃើញពីកម្លាំង ដ៏មហិមានៃប្រជាជន។
ចាប់តាំងពីថ្ងៃសែនចូលឆ្នាំចិន (Chuxi) រហូតដល់ថ្ងៃទី៨ ខែមីនា ក្រុមវេជ្ជសាស្រ្តជាតិ ចំនួន៣៤៦ក្រុម គ្រូពេទ្យចំនួន៤.២៦ ម៉ឺននាក់ និងក្រុមសុខាភិបាល សាធារណៈជាង៩០០នាក់ បានធ្វើដំណើរឆ្ពោះទៅកាន់ខេត្តហ៊ូប៉ី ចូលរួមជួយសង្គ្រោះ ។ ក្នុងអំឡុងពេល នៃជំងឺវីរុសកើតមានឡើង ក្រុមការងារក្នុងតំបន់ រស់នៅ ដែលមានចំនួនលើសពី៤ លាននាក់ បានខិតខំតស៊ូប្រចាំការ នៅមាត់ច្រកសំខាន់ទី១ នៃតំបន់រស់នៅក្នុងភូមិ ឃុំ ក្រុង ចំនួន៦៥ម៉ឺនកន្លែងទូទាំងប្រទេស ដើម្បីទប់ស្កាត់នឹងជំងឺវីរុសមួយនេះ ។ អ្នកដឹកជញ្ជូនទំនិញ បុគ្គលិកការពារបរិស្ថាន អ្នកធ្វើការលើវិស័យ ដឹកជញ្ជូនលើផ្លូវថ្នល់ អ្នកសារព័ត៌មាន អ្នកស្មោះចិត្ត និងក្រុមការងារគ្រប់ វិស័យបានខិតខំតស៊ូ ជាមួយភារកិច្ច ដោយមិនខ្លាច និងមិនរុញរាឡើយ ។ តាមតួលេខដែលទទួល បានជាគោល រហូតមកដល់ថ្ងៃទី៣១ ខែឧសភា អ្នកស្មោះចិត្ត ដែលបានចុះឈ្មោះក្នុងការ ចូលរួមកិច្ចការទប់ស្កាត់ នឹងជំងឺវីរុសទូទាំងប្រទេសចិន មានចំនួនលើសពី៨.៨១លាន នាក់ គម្រោងសេវាកម្ម នៃអ្នកស្មោះចិត្តមានចំនួនលើស ៤៦ម៉ឺនគម្រោង ការកត់ត្រាចំនួនពេលវេលា នៃសេវាកម្មរបស់អ្នកស្មោះចិត្ត មានចំនួនលើសពី២៩០លានម៉ោង ។
ដូចការលើកឡើង របស់អ្នកទទួលខុសត្រូវ នៃការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋចិន ក្នុងសន្និសិតសារព័ត៌មានថា ដំណើរដ៏លំបាក នៃការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសក្នុងប្រទេសចិន ជាការចងចាំរួម ដែលបានឆ្លាក់ជាប់ ក្នុងក្រអៅបេះដូងប្រជាជនចិន ជាង១.៤ពាន់លាននាក់ ។ ប្រជាជនជាជំនឿចិត្តដ៏ធំបំផុត និងជាប្រភពកម្លាំង សម្រាប់ចិនក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ។
ការប្រយុទ្ធប្រឆាំងទប់ស្កាត់ នឹងជំងឺវីរុស ក្នុងប្រទេសចិន ត្រូវបានកត់ត្រាក្នុងសៀវភៅស បង្ហាញពីឥរិយាបថត្រឹមត្រូវ នៃលើការគោរព តាមបែបវិទ្យាសាស្រ្ត។ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជាអាវុធដ៏មានឥទ្ធិពល សម្រាប់មនុស្សជាតិ ក្នុងការទប់ស្កាត់នឹងជំងឺវីរុស ជ័យជំនះ របស់មនុស្សជាតិលើគ្រោះ មហន្តរាយនៃជំងឺ មិនអាចឃ្លាតឆ្ងាយ ពីការអភិវឌ្ឍនៃវិទ្យាសាស្ត្រ និងការច្នៃប្រឌិត ពីបច្ចេកវិទ្យាឡើយ ។ បច្ចុប្បន្ននេះ ប្រទេសចិនមានInactivated vaccine នៃជំងឺវីរុស COVID-19ចំនួន៤ប្រភេទ និងAn adenovirus vector vaccine ចំនួន១ ទទួលបានការ សាកល្បងព្យាបាល វិវឌ្ឍនភាព នៃការស្រាវជ្រាវ ជារួមមានភាពដូចគ្នា ជាមួយនឹងបរទេស វឌ្ឍនភាព នៃផ្នែកបច្ចេកវិទ្យា បានឈានមុខគេ លើឆាកអន្តរជាតិ ។ ប្រទេសចិនបានធ្វើការស្ទង់មតិអំពីមុខវិជ្ជា ជំងឺរាតត្បាតដោយប្រើប្រាស់ ទិន្នន័យ(Big Data) ប្រព័ន្ធឆ្លាតវ័យAI និងបច្ចេកវិទ្យាផ្សេងទៀត ។
បច្ចុប្បន្នប្រទេសចិន កំពុងរៀបចំកម្លាំង ពិសេសទូទាំងប្រទេស បង្កើតធាតុសំខាន់ នៃបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងជំងឺវីរុស ដើម្បីជំរុញការស្រាវជ្រាវ និងការប្រើប្រាស់ឲ្យបានឆាប់រហ័ស ការចាត់ចែងចាប់ផ្តើមគម្រោង ស្រាវជ្រាវជាបន្ទាន់មានចំនួន៨៣ ។ ជឿជាក់ថាតាមរយៈការស្រាវជ្រាវវ៉ាក់សាំង នឹងអាចរកឃើញកាន់ តែច្រើនឥតឈប់ឈរ ការបង្កើតជីវភាព រស់របស់ប្រជាជន នឹងអាចស្ដារមកវិញ តាមធម្មតាក្នុងពេលឆាប់ៗនេះ ។
ការប្រយុទ្ធប្រឆាំងទប់ស្កាត់ នឹងជំងឺវីរុសក្នុងប្រទេសចិន ត្រូវបានកត់ត្រាក្នុងសៀវភៅស បង្ហាញឲ្យឃើញពីគំនិតស្នូល នៃការកសាងសហគមន៍៍ ជោគវាសនារួម។ ក្រោយពីមានការផ្ទុះឡើង នៃជំងឺវីរុសមក ប្រទេសចិនបានរក្សាគំនិត សហគមន៍ជោគវាសនារួម ដែលមានទំនួលខុសត្រូវ និងមានគុណខ្ពស់ បង្ហាញពីទំនួលខុសត្រូវ របស់ប្រទេសមហាអំណាច បានប្រកៀកស្មាគ្នាពុះពាររួមគ្នា ជាមួយប្រទេសដែលជាប់ពាក់ព័ន្ធ ។ ប្រទេសចិនបានប្រកាន់ភ្ជាប់ នូវឥរិយាបថតាមច្បាប់ បើកចំហរ តម្លាភាព និងទំនួលខុសត្រូវ បានរាយការណ៍ពីខ្លឹមសារជំងឺវីរុសទៅកាន់សហគមន៍អន្តរជាតិយ៉ាងទាន់ពេលវេលា បានចែករំលែកពីបទពិសោធន៍ នៃការទប់ស្កាត់ និងជួយសង្គ្រោះជាមួយគ្រប់ផ្នែកដោយគ្មានការ លាក់លៀមសោះឡើយ ។ ក្រោយពីជំងឺវីរុសបានកើតឡើង អស់រយៈពេល១១ថ្ងៃ ចិនបានចែករំលែក ពីខ្លឹមសារលំដាប់សែន នៃជំងឺវីរុសជូនទៅកាន់ អង្គការសុខភាពពិភពលោក បានផ្តល់ជាកម្លាំងជួយដ៏សំខាន់ ក្នុងការទប់ស្កាត់នឹងជំងឺវីរុស ជូនដល់បណ្ដាប្រទេស។ ចិនមានអារម្មណ៍ដូចជាមួយ នឹងបណ្តាប្រទេស ដែលកំពុងតែជួបនូវបញ្ហា ដ៏លំបាកនេះ ស្ថិតក្នុងស្ថានភាពដ៏មានសម្ពាធ យ៉ាងខ្លាំង ដែលខ្លួន កំពុងតែជួប ក៏បានចូលរួមផ្តល់ ជាជំនួយមនុស្សធម៌ ក្នុងការទប់ស្កាត់នឹងជំងឺវីរុស ជូនដល់សហគមន៍អន្តរជាតិ តាមលទ្ធភាព ដែលខ្លួនអាចទៅបាន ។ រហូតមកដល់ថ្ងៃទី៣១ ខែឧសភា ចិនបានផ្តល់ជំនួយ ជាសាច់ប្រាក់ចំនួន២លើក ដែលមានចំនួន៥០លានដុល្លារ ជូនដល់អង្គការសុខភាពពិភពលោក បានចាត់បញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្រ្តចំនួន២៩ក្រុមឆ្ពោះដំណើរទៅកាន់២៧ប្រទេស បានផ្តល់ជំនួយក្នុងការទប់ស្កាត់ នឹងជំងឺវីរុសទៅកាន់ ១៥០ប្រទេស និងអង្គការអន្តរជាតិចំនួន៤ ។
ការប្រយុទ្ធប្រឆាំងទប់ស្កាត់ នឹងជំងឺវីរុសក្នុងប្រទេសចិន ត្រូវបានកត់ត្រា ក្នុងសៀវភៅស នេះប្រៀបដូចបានទះ មួយកំផ្លៀងយ៉ាងខ្លាំង ទៅលើអ្នកនយោបាយ ដែលបានធ្វើការកែប្រែពីសទៅខ្មៅ ពីខ្មៅទៅស លាបពណ៌បង្ខូច ទៅលើកិច្ចការ រួមចំណែករបស់ចិន ក្នុងការទប់ស្កាត់នឹងជំងឺវីរុស ។ ប្រឈមមុខជាមួយហានីភ័យ សុខាភិបាលសាធារណៈលើសកលលោក ដែលពុំធ្លាប់មានពីមុនមក ការរួមសុខរួមទុក្ខលើក្បូន តែមួយ និងយកអាសារគ្នាទៅវិញ ទៅមកនៃបណ្តាប្រទេស ជាអត្ថន័យដែលត្រូវមានជាចាំបាច់ ប៉ុន្តែអ្នកនយោបាយ អ្នកសារព័ត៌មាន ដែលតែងប្រឆាំងនឹងចិន បែរជាប្រឌិតរឿងមិនពិត វាយប្រហារមកលើចិន ដោយគ្មានហេតុផលពិតប្រាកដ សមស្របណាឡើយ ។ គ្រាដំបូងនៃជំងឺវីរុស ពួកគេនិយាយថា ការឆ្លើយតបរបស់ចិន មានការអន់ថយ ខ្លឹមសារមិនតម្លាភាព ចោទប្រកាន់ការបិទក្រុង ការដាក់គម្លាត រស់នៅដាច់ដោយឡែក និងវិធានការផ្សេងទៀតថា ជាការរំលោភសិទ្ធិ និងសេរីភាពមនុស្ស ។ ក្រោយជំងឺមានការផ្ទុះឡើង ជាសកល ពួកគេបានឃោសនាបំផ្លើស លើកឡើងស្តីពីប្រភពនៃជំងឺចិន ស្តីពីទំនួលខុសត្រូវ ការទម្លាក់កំហុស បង្ខូចលាបពណ៌លើចិនគ្រប់ទម្រង់ រូបភាពដោយប្រែពីសទៅខ្មៅ ពីខ្មៅទៅស មិនឈប់មិនឈរ។ យើងសូមប្រាប់ទៅកាន់អ្នកដែលជាប់ពាក់ព័ន្ធ តែងតែខិតខំរិះរកមធ្យោបាយ មកបិទបាំងពីរឿងពិតជាក់ស្ដែង ដែលខ្លួនមិនអាចទប់ស្កាត់ នូវជំងឺដោយជោគជ័យ និងចង់បង្វែរបញ្ហានៃផ្ទៃក្នុង វាប្រៀបមិនដូចយកស្មារតី និងកម្លាំងកាយទាំងនេះ មកដាក់លើកិច្ចទប់ស្កាត់ នឹងជំងឺវីរុសទើបល្អជាង ។ ទម្លាក់កំហុសលើអ្នកដទៃ ចុងបញ្ចប់មានតែបង្កជាបញ្ហា បាត់បង់ការពារម្តងមួយៗ ក្នុងសង្គ្រាមជំងឺវីរុស វាមិនត្រឹមតែគ្មានប្រយោជន៍ ចំពោះខ្លួនឯងនោះទេ ក៏ធ្វើឲ្យដំណើរ នៃការទប់ស្កាត់ជំងឺវីរុស លើសកលលោក និងការស្ការសេដ្ឋកិច្ចឡើងវិញ មានភាពយឺតយ៉ាវ ។
មិត្តភក្តិទាំងអស់គ្នាជាទីមេត្រី សកលភាវូនីយកម្ម បានធ្វើឲ្យបណ្តាប្រទេសនៅទូទាំងពិភពលោក មានទំនាក់ទំនងគ្នាច្រើន ជាងពេលមុន ។ ការរួបរួមនិង កិច្ចសហប្រតិបត្តិការ គឺជាអាវុធដែលមានឥទ្ធិពលបំផុត ដើម្បីជំនះការរីករាលដាល នៃជំងឺវីរុស។ ដើម្បីផែនការអភិវឌ្ឍរបស់មនុស្សជាតិ និងដើម្បីជាប្រយោជន៍ ដល់មនុស្សជំនាន់ក្រោយ ប្រទេសនានាមិនគួរ មានការសង្ស័យគ្នា វាយប្រហារគ្នាទៅវិញទៅមកទេ គួរតែជួយយកអាសារគ្នា និងរួមដៃគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺវីរុស ។ យើងរួមចិត្តរួមកម្លាំងគ្នា រួមគ្នាកសាងសហគមន៍ សុខាភិបាលសុខភាព រួមគ្នាធានាអាយុជីវិត និងសុខភាព របស់ប្រជាជន បង្កើតភាពល្អប្រសើរកាន់ តែច្រើនសម្រាប់ការអភិវឌ្ឍន៍ នៃមនុស្សជាតិទាំងឡាយ។
អត្ថបទ៖ វ៉ាង វិនធៀង ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា