លោក Trump គម្រាមបញ្ចប់ការចរចា ជាមួយនឹងអ៊ីរ៉ង់ ប្រសិនបើក្រុងតេហរ៉ង់ នៅតែបន្តយកថ្លៃសេវា នៅច្រកសមុទ្រ Hormuz
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់បានធានាក្រុងវ៉ាស៊ីនតោនថា ខ្លួនមិនស្វែងរកថ្លៃសេវា ថ្លៃធានារ៉ាប់រង ឬការគិតថ្លៃផ្សេងទៀត ពីកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ឡើយហើយដោយព្រមានថា ការចរចារវាងភាគីទាំងពីរ នឹងបញ្ចប់ភ្លាមៗ ប្រសិនបើព័ត៌មានបង្ហាញមិនមែនជាការពិត។
លោក Trump បានសរសេរនៅ លើយបណ្តាញសង្គម Truth Social របស់លោកថា៖អ៊ីរ៉ង់បាន ជូនដំណឹងដល់សហរដ្ឋអាមេរិកថា ទោះបីជាមានបញ្ហាក្នុងការរាយការណ៍ Fake News ផ្ទុយក៏ដោយ វាមិនមានការបង់ប្រាក់ ថ្លៃធានារ៉ាប់រង និងគ្មានការគិតថ្លៃផ្សេងទៀតនៃប្រភេទណាមួយដែលកំពុងស្វែងរក ឬទទួលបានដោយអ៊ីរ៉ង់ នៅលើនាវាដឹកទំនិញទាំងអស់នោះ។
លោក Trump បានព្រមានថា ៖ ដូច្នេះបើនេះជាព័ត៌មានមិនពិត ការចរចានឹងត្រូវបញ្ចប់ភ្លាម៕
ប្រែសម្រួល៖ស៊ុនលី









