សម្ដេចធិបតី ៖ រាជរដ្ឋាភិបាល មិនបោះបង់ចោលកិច្ចការងារ ទាមទារទឹកដីឡើយ
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ចោល កិច្ចការងារទាមទារទឹកដីឡើយ គឺបាននិងកំពុងខិតខំដោះស្រាយដោយសន្តិវិធី តាមយន្តការអន្តរជាតិ ។
ក្នុងពិធីសំណេះសំណាល និងពិសាភោជនា ហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា ក្នុងពេលដែលពិភពលោកកំពុង ស្ថិតក្នុងការប្រែប្រួលមិនប្រាកដប្រជា កម្ពុជាក៏ជួបនឹងបញ្ហា សតវត្សក្នុងរយៈពេលជាង២ឆ្នាំ ចុងក្រោយនេះផងដែរ។
សម្តេចធិបតីមានប្រសាសន៍បន្តថា បញ្ហាទាំងនោះគឺបញ្ហាសង្គ្រាមឈ្លានពាន សង្គ្រាមការពារកេរ្តិ៍ឈ្មោះ និងបញ្ហាប្រែប្រួលសេដ្ឋកិច្ចពិភពលោក។
សម្តេចធិបតីបានរំលេចដែរថា ការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ នឹងបង្កើតបរិស្ថានប៉ះពាល់ដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋ។ ប៉ុន្តែសម្តេចនាយករដ្ឋមន្រ្តី ប្រសាសន៍ទៀតថា ជាង២ឆ្នាំមកនេះ ទោះកម្ពុជាបានជួបវិញ្ញាសារ ដ៏លំបាកបែបនេះក្តីក៏ដោយ ប៉ុន្តែចំពោះបូរណភាពទឹកនៅតែបន្តទាមទារយកមកវិញ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា ទោះបីជាកម្ពុជាជួបបញ្ហាជាង២ឆ្នាំក្តី ប៉ុន្តែគឺគ្មានប្រជាពលរដ្ឋកម្ពុជាណាម្នាក់ ដាច់បាយនៅឡើយទេ ៕









