ព័ត៌មានជាតិ

ក្រុមការងារសេនាតេជោសន្តិភាព បាននាំអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងកម្លាំងជួរមុខ នៅទិសខេត្តព្រះវិហារ

ព្រះវិហារ៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមសេនាតេជោសន្តិភាព ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកអំណោយសម្តេចប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនកងកម្លាំងជួរមុខនៅទិសខេត្តព្រះវិហារ។ អំណោយទាំងនេះជាទឹកបរិសុទ្ធ V-Active ចំនួនសរុប៣១០០កេស។

ក្នុងឱកាសនោះលោក កែវ ផុង បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះកងកម្លាំងទាំងអស់ ដែលបានលះបង់ ទាំងកម្លាំងកាយចិត្ត ឈាមស្រស់ដើម្បីការពារជាតិ និងប្រជាជន។

លោក កែវ ផុង បានបន្ថែមថា សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទក្ខរបស់វីរកងទ័ពទាំងអស់ ជាពិសេសសម្តេចតែងតែណែនាំមន្ត្រីទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ដល់អតីតយុទ្ធជន កងទ័ពជួរមុខ ក្រុមគ្រួសារកងទ័ព ជនភៀសសឹក។

លោកបានសម្តែង ការគោរពដឹងគុណ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពវីរកងទ័ព និងការលះបង់គ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាកិច្ចបញ្ចប់លោក និងក្រុមការងារ បានជូនពរឱ្យវីរកងទ័ព និងវីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕

To Top