ចំនួនអ្នកស្លាប់ ដោយសារគ្រះរញ្ជួយដី នៅវេណេស៊ុយអេឡា កើនឡើងដល់ ១៧១៩នាក់
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើក ដែលបានវាយប្រហារប្រទេស វេណេស៊ុយអេឡាកាលពីថ្ងៃពុធបានកើនឡើងដល់ ១៧១៩នាក់ ដោយមានមនុស្សជាង ៥០០០នាក់រងរបួស នេះបើយោងតាមការលើកឡើងរបស់ប្រធានរដ្ឋសភា វេណេស៊ុយអេឡា លោក Jorge Rodriguez។
ដោយផ្តល់ព័ត៌មានថ្មីៗ លោក Rodriguez បានឧ្យដឹងថា មនុស្ស ១.៧១៩នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈដែលមនុស្ស ៥០៣៤នាក់ផ្សេងទៀត បានរងរបួស និងមនុស្ស ១៥.៨៦៦នាក់បានរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
