ព័ត៌មានអន្តរជាតិ

មេដឹកនាំគណបក្ស ដ៏មានប្រជាប្រិយភាពមួយរបស់អាល្លឺម៉ង់ បង្ហាញបំណងចង់មានមេត្រីភាពល្អប្រសើរ ជាមួយនឹងរុស្សីឡើងវិញ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកស្រី Alice Weidel ដែលជាសហប្រធាន នៃគណបក្សAfD បាននិយាយថា ប្រទេសអាល្លឺម៉ង់ ចាំបាច់ត្រូវលុបចោលជា បន្ទាន់នូវការហាមឃាត់ លើការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ី ដើម្បីជំរុញសេដ្ឋកិច្ច ដែលកំពុងជួបការលំបាករបស់ខ្លួន ។
លោកស្រីក៏បានប្តេជ្ញាថា នឹងស្តារទំនាក់ទំនង សេដ្ឋកិច្ចរវាងប្រទេសទាំងពីរឡើងវិញ ប្រសិនបើគណបក្សលោកស្រីឡើង កាន់អំណាចផងដែរ។

កន្លងមកសេដ្ឋកិច្ច​អាល្លឺម៉ង់​ត្រូវ​បាន ​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ចូល​រួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​របស់​លោកខាងលិច​លើ​រុស្ស៊ី​ក្នុង​ឆ្នាំ ២០២២។

មុន​ជម្លោះ​អ៊ុយក្រែន​កាន់តែ​តានតឹង អាល្លឺម៉ង់​ពឹងផ្អែក​លើ​រុស្ស៊ី​សម្រាប់ ៥៥ភាគរយនៃ​ឧស្ម័ន​ធម្មជាតិ​របស់ខ្លួន។ ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ប្រេង​យក្ស Rosneft របស់​រុស្ស៊ី​ក៏​មាន​ប្រហែល ១២ភាគរយដែរ នៃ​សមត្ថភាព​កែច្នៃ​ប្រេង​សរុប​របស់​អាល្លឺម៉ង់។

លោកស្រីWeidel បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយ Reuters ចេញផ្សាយកាលពីថ្ងៃអង្គារថា ថាមពលថោកពីប្រទេសរុស្ស៊ីគឺជាអាថ៌កំបាំងនៃភាពជោគជ័យនៃ ផលិតនៅប្រទេសអាល្លឺម៉ង់ ។

ដូច្នេះការបាត់បង់ថាមពលនេះ បានធ្វើឱ្យយើងត្រលប់ក្រោយ នៃសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំ។ ការងាររាប់រយពាន់ត្រូវបានបាត់បង់ ហើយវាក៏បានធ្វើឱ្យយើងពឹងផ្អែកលើសហរដ្ឋអាមេរិក ដែលលក់ថាមពលឱ្យយើង ក្នុងតម្លៃខ្ពស់ជាងឆ្ងាយជាងនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top