សហរដ្ឋអាមេរិក លើកលែងទណ្ឌកម្មប្រឆាំង នឹងក្រុមហ៊ុនឥណ្ឌាធំៗចំនួន៤ ដែលជាប់ពាក់ព័ន្ធនឹងប្រទេសរុស្សី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបានសម្រេចចិត្តដកទណ្ឌកម្មលើអង្គភាពឥណ្ឌាចំនួន៤ ពោលគឺអស់រយពេលពីរឆ្នាំបន្ទាប់ពីបានអនុវត្តជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយនឹងប្រទេសរុស្ស៊ី។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស របស់សហរដ្ឋអាមេរិក (OFAC) បាននិយាយថា អង្គភាពរបស់ឥណ្ឌាត្រូវបានដកចេញ ពីបញ្ជីជាតិដែលបានកំណត់ជាពិសេស (SDN) ដែលជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពទណ្ឌកម្មចុងក្រោយបង្អស់។
អង្គភាពទាំងនោះមានក្រុមហ៊ុន RRG Engineering Technologies Private Limited ដែលមានមូលដ្ឋាននៅ Hyderabad និង Lokesh Machines Limited, Galaxy Bearings Ltd ដែលមានមូលដ្ឋាននៅ Ahmedabad និង Shaurya Aeronautics Private Limited ដែលមានមូលដ្ឋាននៅទីក្រុង Delhi ។
កាលពីនៅឆ្នាំ២០២៤ភ្នាក់ងារ OFAC បានដាក់ទណ្ឌកម្មលើអង្គភាព ចំនួន២១របស់ឥណ្ឌា ដែលរួមមានក្រុមហ៊ុនចំនួន១៩ និងបុគ្គល២នាក់ សម្រាប់ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ សម្ភារៈ បច្ចេកវិទ្យា ឬផ្សេងទៀត ដល់រដ្ឋាភិបាលរុស្ស៊ី។
ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីការពារកិច្ចខិតខំប្រឹងប្រែងដើម្បីគេចចេញពីការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។
ឥណ្ឌាបាននិយាយថា ខ្លួនមិនចុះឈ្មោះដាក់ទណ្ឌកម្មឯកតោភាគីទេ។ រដ្ឋាភិបាលញូវដែលីក៏បាននិយាយផងដែរថា ខ្លួនបានចូលរួមជាមួយរដ្ឋបាលសហរដ្ឋអាមេរិកលើបញ្ហានេះ៕
ប្រែសម្រួល៖ស៊ុនលី
