កិច្ចការងារចរចាគ្នា ដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់កំពុងដំណើរការ នៅទីក្រុងដូហា
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកិច្ចចរចាដោយប្រយោល រវាងភាគីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងប្រព្រឹត្តទៅក្នុងទីក្រុងដូហា Doha នៅថ្ងៃពុធម្សិលមិញនេះ ក្រោមការសម្រុះសម្រួលរបស់ប្រទេសកាតា និងប៉ាគីស្ថាន។
ប្រភពដដែលបានបន្តថា៖ កិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅដោយប្រយោលនៅពេលនេះ ដោយមិនមានជំនួបទល់មុខគ្នារវាងភាគីទាំងពីរនោះទេ។ វគ្គនេះត្រូវបានបិទ ហើយកំពុងត្រូវបានសម្របសម្រួល ដោយអ្នកសម្របសម្រួល។
បន្ថែមពីនោះគេបានដឹងទៀតថាការពិភាក្សាគឺផ្តោតលើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃទី១៧ខែមិថុនា រួមទាំងបញ្ហាទាក់ទងនឹងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបង្កក និងសន្តិសុខដែនសមុទ្រនៅច្រកសមុទ្រ Hormuzផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
