អង្គការឧតុនិយមពិភពលោក (WMO) លើកឡើងថាអាកាសធាតុអាក្រក់ នឹងបន្តកើតមានក្នុងរយៈពេល ជាច្រើនខែបន្ថែមទៀត
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីអង្គការឧតុនិយមពិភពលោក (WMO) បានព្រមានកាលពីថ្ងៃសុក្រម្សិលមិញថា ស្ថានភាព El Nino បានវិវឌ្ឍន៍នៅតំបន់ត្រូពិចប៉ាស៊ីហ្វិក ហើយត្រូវបានគេព្យាករណ៍ថានឹងកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយបង្កើនលទ្ធភាពនៃរលកកំដៅ គ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ផ្សេងទៀតនៅក្នុងតំបន់ជាច្រើននៃពិភពលោក។
ការធ្វើបច្ចុប្បន្នភាពអាកាសធាតុពិភពលោកប្រចាំខែរបស់ WMO បង្ហាញថា El Nino ត្រូវបានគេរំពឹងថានឹងអភិវឌ្ឍយ៉ាងឆាប់រហ័សទៅជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាមួយក្នុងអំឡុងពេលខែកក្កដាដល់ខែកញ្ញា ឆ្នាំ ២០២៦។
ការព្យាករណ៍របស់ក្រុមពហុគំរូពីមជ្ឈមណ្ឌលឈានមុខគេលើពិភពលោកនេះ បានចង្អុលទៅការឡើងកំដៅខ្លាំងនៃសីតុណ្ហភាពសមុទ្រនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងខាងកើត ជាមួយនឹងសីតុណ្ហភាពជាមធ្យមតាមរដូវដែលរំពឹងថានឹងលើសពី២អង្សាសេ លើសពីមធ្យមភាគរយៈពេលវែងនៅក្នុងតំបន់តាមដានសំខាន់ៗ។
គំរូព្យាករណ៍បង្ហាញពីរបាយការណ៍ដែលគួរឱ្យកត់សម្គាល់ដែលផ្តល់នូវទំនុកចិត្តខ្ពស់នៅក្នុងការព្យាករណ៍ជាមុន។ El Nino ត្រូវបានគេរំពឹងថានឹងបន្តពង្រឹងកំឡុងពេលរដូវស្លឹកឈើជ្រុះអឌ្ឍគោលខាងជើង ដោយឥទ្ធិពលរបស់វាលាតសន្ធឹងពាសពេញតំបន់ជាច្រើននៃពិភពលោក។ ទន្ទឹមនឹងនេះ អាងនៅអេក្វាទ័រ អាត្លង់ទិក ត្រូវបានព្យាករណ៍ថា ជាទូទៅនៅតែក្តៅជាងមធ្យម។
នៅក្នុងលក្ខខណ្ឌនៃសីតុណ្ហភាព ការអាប់ដេតចុងក្រោយបំផុតព្យាករណ៍ ពីលទ្ធភាពខ្ពស់ នៃសីតុណ្ហភាពលើស ពីមធ្យមនៅទូទាំងតំបន់ដី ភាគច្រើនរវាង ៦០ដឺក្រេខាងត្បូង និង ៦០ដឺក្រេខាងជើង ដែលគ្របដណ្តប់ស្ទើរ តែគ្រប់តំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់នៅខាងក្រៅតំបន់ប៉ូល៕
ប្រែសម្រួល៖ស៊ុនលី









