Feature

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡា​ កើនឡើងដល់ ២៩៥៤នាក់

ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើក​ ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា​ កាលពីសប្តាហ៍មុនបានកើនឡើងដល់ ២៩៥៤នាក់ និង ១៦៥៩២នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមប្រធានរដ្ឋសភាលោក Jorge Rodriguez ។

នៅក្នុងសារមួយនៅលើឆានែល Telegram របស់លោក លោក Rodriguez បាននិយាយថា មនុស្ស ៦៤៦២នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីគ្រោះមហន្តរាយនេះបានវាយប្រហារភាគកណ្តាលរដ្ឋ Aragua, Miranda និង La Guaira ក៏ដូចជារដ្ឋភាគខាងលិចខេត្ដ​ Carabobo, Yaracuy និង Falcon។

ប្រភពបានបញ្ជាក់​ថា មនុស្ស ១៦២០៩នាក់គ្មានផ្ទះសម្បែង ខណៈដែលអគារ ៨៥៦ខ្នងត្រូវបានខូចខាត និងរចនាសម្ព័ន្ធ ១៩០​ បានដួលរលំ។

អាជ្ញាធរក៏បានបង្កើតជំរំបណ្ដោះអាសន្នចំនួន ៨០​ ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ និងជនភៀសខ្លួនផងដែរ។
យោងតាមការអាប់ដេតនៅថ្ងៃសៅរ៍ អ្នកជួយសង្គ្រោះចំនួន ២៩.៥៦៧ នាក់នៅតែត្រូវបានដាក់ពង្រាយ​ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត រួមទាំង ៣.២៨១ នាក់មកពីបរទេស។

សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ចាប់តាំងពីការរញ្ជួយដីកម្រិត ៧.២ និង ៧.៥ រ៉ិចទ័របានវាយប្រហារនៅថ្ងៃទី ២៤ ខែមិថុនា ប្រទេសវេណេស៊ុយអេឡា​ បានកត់ត្រាការរញ្ជួយដីជាបន្តបន្ទាប់ចំនួន ៩៤២ ដង៕

To Top