Feature

ពិធីសូត្រមន្ត លើករាសី និងរំដោះគ្រោះចង្រៃ នៅលើកំណាត់ផ្លូវជាតិលេខ៥

ពោធិ៍សាត់÷ នៅថ្ងៃទី៥ខែកក្កដា ឆ្នាំ ២០២៦ លោក ទីវ រ៉ាវុឌ្ឍ ជាប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ ឃុំអូរសណ្ដាន់និងលោក ប៊ិន វណ្ណាប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមពិធី សូត្រមន្ត សហការជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងរៀបចំ ពិធីសូត្រមន្ត ប្រោះព្រំលើករាសី និងរំដោះគ្រោះចង្រៃ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីបណ្តេញឧបទ្រពចង្រៃ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបួងសួងសុំសេចក្តីសុខសិរីសួស្តីជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរទាំងអស់ ។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សិរីសួស្ដី សុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីបំបាត់នូវឧបទ្រពចង្រៃ គ្រោះថ្នាក់ផ្សេងៗដែលធ្លាប់កើតមានឡើងនៅលើកំណាត់ផ្លូវមួយនេះ។

អត្ថបទនេះដោយ÷ ខេម៉ា | ដើមអម្ពិល

To Top