Feature

លោក ខូយ រីដា អញ្ជើញចូលរួមពិធីបំពាក់កន្សែង ជូនយុវជនកាកបាតក្រហមកម្ពុជា ក្នុងស្រុកភ្នំក្រវ៉ាញ់

ពោធិ៍សាត់÷ នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន៥០នាក់ និងកម្មវិធីដាំដើមឈើ សំដៅរួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថាន និងការអប់រំដល់យុវជនជំនាន់ក្រោយ។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ដោយបានការចូលរួមពី លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង២ពាន់នាក់ ។

អត្ថបទនេះរដ្ឋបាលខេត្តពោធិ៍សាត់÷ ខេម៉ា | ដើមអម្ពិល

To Top