លោក ខូយ រីដា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង គណះអភិបាលស្រុកក្រគរ និងអភិបាលរងស្រុក
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង គណះអភិបាលស្រុកក្រគរថ្មី ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងភ្ញៀវកិត្តិយសជាច្រើនរូប ។

ក្នុងឱកាសនោះ លោក អភិបាលខេត្ត បានអបអរសាទរចំពោះ លោក អ៊ន សុផល្លា ឋានន្តរស័ក្តិមន្ត្រី ថ្នាក់ទី២ ជា គណៈអភិបាលស្រុកក្រគរថ្មី និងលោក ក្រូច សុខុន ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់ទី២ជាអភិបាលរងស្រុកក្រគរ លោក បានណែនាំឱ្យខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពគោលការណ៍ច្បាប់ បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ តម្លាភាព ប្រសិទ្ធភាព និងសាមគ្គីភាព ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
លោកក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងកិច្ចសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវារដ្ឋបាល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។













អត្ថបទនេះដោយ÷ ខេម៉ា | ដើមអម្ពិល









