Feature

លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Milatović ប្រធានាធិបតីម៉ុងតេណេហ្គ្រោ ផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងម៉ុងតេណេហ្គ្រោ

ថ្ងៃទី៦​ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Milatović ប្រធានាធិបតីម៉ុងតេណេហ្គ្រោ បានផ្ញើសារលិខិតទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងម៉ុងតេណេហ្គ្រោ។

លោក Xi Jinping បានថ្លែងថា ចិននិងម៉ុងតេណេហ្រ្គោមានមិត្តភាពប្រពៃណីដ៏ជ្រាជ្រៅ បន្ទាប់ពីបង្កើតទំនាក់ទំនងការទូតរវាងចិននិងម៉ុងតេណេហ្រ្គោងអស់រយៈពេល២០ឆ្នាំកន្លងមក ប្រទេសទាំងពីរតែងតែគោរពគ្នាដោយសើ្មភាព ដែលបានបង្កើតជាគំរូនៃការរួមរស់ដោយចុះសម្រុងគ្នា និងការអភិវឌ្ឍរួម​រវាងប្រទេសធំនិងតូច។   ខ្ញុំរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយលោកប្រធានាធិបតី ចាត់ទុកខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាទីចាប់ផ្តើមថ្មី ដើម្បីបន្តស្នងនិងផ្សព្វផ្សយឱ្យបានទូលំទូលាយនូវមិត្តភាពប្រពៃណី និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីដឹកនាំឱ្យទំនាក់ទំនងរវាងចិននិងម៉ុងតេណេហ្រ្គោឈានឡើងដល់កម្រិតកាន់តែខ្ពស់ថែមទៀត និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ដោយឡែក លោក Milatović ប្រធានាធិបតីម៉ុងតេណេហ្គ្រោបានលើកឡើងថា ម៉ុងតេណេហ្គ្រោនិងចិនតែងតែអភិវឌ្ឍទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការមេត្រីភាព ដោយឈរលើមូលដ្ឋាននៃការគោរពគ្នានិងយោគយល់គ្នាទៅវិញទៅមក។   ភាគីម៉ុងតេណេហ្គ្រោរីករាយយកឱកាសនៃខួបលើកទី ២០ នៃការបង្កើតទំនាក់ទំនងការទូតរវាងម៉ុងតេណេហ្គ្រោនិងចិន​ ដើម្បីពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពថែមមួយកម្រិតទៀត  ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ  ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍនិងសន្តិភាពនៃសកលលោក៕

To Top