ព័ត៌មានអន្តរជាតិ

តួលេខថ្មីបង្ហាញថា លោកស្រី Le Pen គឺជាអ្នកនាំមុខ ក្នុងបេក្ខភាពប្រធានាធិបតីថ្មី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនយោបាយបារាំងជើងចាស់ Marine Le Pen គឺជាអ្នកកំពុងនាំមុខគេ
ក្នុងការឈ្នះការបោះឆ្នោត ប្រធានាធិបតីរបស់ប្រទេសបារាំង នៅឆ្នាំក្រោយ បន្ទាប់ពីតុលាការឧទ្ធរណ៍ បានសម្រេចឱ្យលោកស្រី
មានសិទ្ធិឈរឈ្មោះ ។

លោកស្រីLe Pen ដែលជាឥស្សរជនយូរមកហើយ នៃការប្រមូលផ្តុំជាតិស្តាំនិយម RN បានឈានដល់ការបោះឆ្នោតប្រធានាធិបតី
នៅឆ្នាំ២០១៧និង២០២២ ហើយត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាគូប្រជែងឈានមុខគេដើម្បីស្នងតំណែងប្រធានាធិបតី
Emmanuel Macron ។

ការប្រកួតប្រជែងនាឆ្នាំ២០២៧របស់លោកស្រីត្រូវបានទម្លាក់ទៅក្នុងមន្ទិល កាលពីឆ្នាំមុន បន្ទាប់ពីនាងត្រូវបានកាត់ទោសពីបទ
ប្រើប្រាស់មូលនិធិរបស់សហភាពអឺរ៉ុប ដែលមានបំណងសម្រាប់ជំនួយការសភា ដើម្បីបង់ប្រាក់ដល់បុគ្គលិកគណបក្សនៅប្រទេសបារាំង។
លោកស្រីកាលពីគ្រានោះ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ ពិន័យ​ជា​ប្រាក់ និង​ហាម​មិន​ឱ្យ​កាន់​តំណែង​សាធារណៈ​រយៈ
ពេល​៥​ឆ្នាំទៀតផង ។

កាល​ពី​ថ្ងៃ​អង្គារ សាលា​ឧទ្ធរណ៍​បាន​តម្កល់​ការ​ផ្ដន្ទាទោស ប៉ុន្តែ​បាន​កាត់​បន្ថយ​បម្រាម​នេះ ដោយ​ជម្រះ​ផ្លូវ​ឲ្យ​នាង​អាច​ចូលរួមប្រជែង​ឡើងវិញ
ក្នុងការបោះឆ្នោត​នៅ​ឆ្នាំ ២០២៧។កន្លងមកលោកស្រី បាន​បដិសេធ​ចំពោះ​ការ​ប្រព្រឹត្ត​ខុសនោះរហូតមកផងដែរ។

លោកស្រីបានបញ្ជាក់ថា”ខ្ញុំគ្មានកំហុសទេ” នាងបានប្រាប់ TF1 បន្ទាប់ពីសេចក្តីសម្រេច ដោយបញ្ជាក់ថានាងនឹងស្វែងរកតំណែងប្រធានាធិបតី
និងក៏បានកំណត់យកលោកឧត្តមសេនីយឯក Jordan Bardella ជានាយករដ្ឋមន្ត្រីដែលនាងពេញចិត្តផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top