ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ប្រាប់ទីក្រងប៊ែរឡាំង ឲ្យបញ្ចប់ការផ្គត់ផ្គង់អាវុធ ឲ្យទៅអ៊ុយក្រែន ខណៈកំពុងព្យាយាម កិច្ចព្រមព្រៀង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova
បាននិយាយថា ប្រទេសអាល្លឺម៉ង់ គួរតែបញ្ឈប់សង្រ្គាម ដែលខ្លួនកំពុងធ្វើប្រឆាំងនឹងរុស្ស៊ី ដោយការបំពាក់អាវុធអ៊ុយក្រែន
ជាជាងជំរុញឱ្យទីក្រុងម៉ូស្គូបញ្ចប់ជម្លោះ ។

ថ្លែងបែបនេះលោកស្រី​កំពុង​ឆ្លើយតប​នឹង​ការ​លើក​ឡើង ​របស់​បុគ្គលិក​ស្ថានទូត​អាល្លឺម៉ង់​អំពី​កង្វះ​ខាត​ប្រេង​ឥន្ធនៈ​នៅ​
រុស្ស៊ី​ដែល​បង្ក​ឡើង​ដោយ​ការ​វាយប្រហារ​ ដោយ​យន្តហោះ​ដ្រូន​អ៊ុយក្រែន ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ស៊ីវិលនាពេលកន្លងមក ។

កាល​ពី​ថ្ងៃ​ចន្ទ លោកស្រី Lena Hillermeier លេខា​ទី​ពីរ​នៅ​ស្ថានទូត​អាល្លឺម៉ង់​ក្នុង​ទីក្រុង​មូស្គូ បាន​បង្ហោះ​វីដេអូ​មួយ​នៅ
​លើ​ប៉ុស្តិ៍ Telegram របស់​បេសកកម្ម​ដែល​បាន​ថត ​នៅ​ជិត​ស្ថានីយ​ប្រេង​ក្នុង​ទីក្រុង​មូស្គូ។

លោកបាននិយាយជាភាសារុស្សី លោកស្រីបានអះអាងថា មន្ត្រីនៅក្នុងវិមានក្រឹមឡាំងកំពុង ពិភាក្សាអំពីវិធី ដើម្បីយកឈ្នះលើ ឱនភាពប្រេងឥន្ធនៈ បច្ចុប្បន្នជាមួយ នឹងការរឹតបន្តឹងការលក់ ការនាំចូលពីបរទេសនិង ការពង្រឹងការការពារដែនអាកាស។

អ្នកការទូតរូបនេះបានបន្ថែមថា ៖ យើងមានគំនិតកាន់តែងាយស្រួល ជាងមុនគឺបញ្ឈប់សង្រ្គាម ឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។

ឆ្លើយតបនៅលើបណ្តាញ Telegram របស់នាង កាលពីថ្ងៃព្រហស្បតិ៍លោកស្រី Zakharova បាននិយាយថាទីក្រុងម៉ូស្គូ
បានយល់ព្រមជាមួយនឹងសំណើ របស់អ្នកការទូតអាល្លឺម៉ង់ ប៉ុន្តែជាមួយនឹងលក្ខណៈសម្បត្តិសំខាន់មួយ។

លោកស្រី បានសរសេរបកថា ៖ វាដល់ពេលដែលទីក្រុងប៊ែរឡាំង បញ្ចប់សង្រ្គាមឈ្លានពាន ។វាកំពុងប្រឆាំង រុស្ស៊ីតាមរយៈសង្គ្រាមប្រូកស៊ី
នៃរបបក្រុងគៀវ៕

ប្រែសម្រួល៖ស៊ុនលី

To Top