ទីភ្នាក់ងារអាកាសធាតុជប៉ុន ព្រមានអំពីការរអិលបាក់ដី និងទឹកជំនន់ ខណៈព្យុះទីហ្វុងដ៏ខ្លាំងក្លាវាយប្រហារកោះអូគីណាវ៉ា
តូក្យូ៖ ព្យុះទីហ្វុងបាវី ដែលជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ បានវាយប្រហារខេត្តកោះអូគីណាវ៉ាភាគខាងត្បូងរបស់ប្រទេសជប៉ុន នៅថ្ងៃសៅរ៍ ដោយលុបចោលជើងហោះហើរ និងជំរុញឱ្យទីភ្នាក់ងារអាកាសធាតុព្រមានអំពីការរអិលបាក់ដី និងទឹកជំនន់។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ព្យុះទីហ្វុងនេះ ត្រូវបានគេព្យាករណ៍ថានឹងនាំមកនូវខ្យល់បក់ខ្លាំងគ្រប់គ្រាន់ ដើម្បីផ្តួលរំលំផ្ទះ ក៏ដូចជារលកខ្ពស់ និងរលកធំៗ ដែលធ្វើឱ្យតំបន់ទំនាបឆ្នេរសមុទ្រ និងមាត់ទន្លេប្រឈមនឹងហានិភ័យនៃទឹកជំនន់។
ព្យុះបាវីត្រូវបានគេរំពឹងថា នឹងឆ្លងកាត់កោះសាគីស៊ីម៉ា ដាច់ស្រយាលនៅអូគីណាវ៉ា មុនពេលផ្លាស់ទីឆ្ងាយពីប្រទេសជប៉ុន។
គិតត្រឹមម៉ោង ៦ ព្រឹកម៉ោងក្នុងស្រុកថ្ងៃសៅរ៍ ព្យុះទីហ្វុងទី៩ នៃរដូវកាលនេះកំពុងធ្វើដំណើរក្នុងល្បឿនប្រហែល ២០ គីឡូម៉ែត្រក្នុងមួយម៉ោងពីកើតទៅនិរតីនៃកោះមីយ៉ាកូ នៅអូគីណាវ៉ា ដោយមានល្បឿនខ្យល់រហូតដល់ ២១៦ គីឡូម៉ែត្រក្នុងមួយម៉ោង៕
ប្រែសម្រួល ឈូក បូរ៉ា









