Feature

ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា​ កើនឡើងដល់ ៤.១១៨ នាក់

ការ៉ាកាស៖​ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅថ្ងៃទី ២៤ ខែមិថុនា នៅប្រទេសវេណេស៊ុយអេឡា​ បានកើនឡើងដល់ ៤.១១៨ នាក់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបន្តបោសសម្អាតគំនរបាក់បែកនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។

ចំនួនអ្នករងរបួសនៅតែមានចំនួន ១៦.៧៤០ នាក់ នេះបើយោងតាមតួលេខដែលចេញផ្សាយនៅក្នុងការអាប់ដេតដោយប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Jorge Rodriguez។ មនុស្សសរុបចំនួន ៦.៤៦២ នាក់ត្រូវបានជួយសង្គ្រោះ។

ការអាប់ដេតបានឧ្យដឹងថា គ្រួសារចំនួន ៨៦.៧៩៤ បានទទួលជំនួយ ខណៈដែលមនុស្ស ១៧.២៦៦ នាក់កំពុងស្នាក់នៅក្នុងជំរំបណ្ដោះអាសន្នចំនួន ៨៩ កន្លែងទូទាំងប្រទេស។ មនុស្ស ១៧.៩០៧ នាក់ផ្សេងទៀតគ្មានផ្ទះសម្បែងបន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានខូចខាត ឬបំផ្លាញ។

ប្រតិបត្តិការឆ្លើយតបកំពុងបន្តជាមួយបុគ្គលិកចំនួន ៣០.០៧៦ នាក់ អ្នកស្ម័គ្រចិត្តចំនួន ២៩.៨៤៣ នាក់ និងអ្នកជួយសង្គ្រោះអន្តរជាតិចំនួន ៣.៤៥៤ នាក់ដែលត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រទេស​វេណេស៊ុយអេឡា​បាន​កត់ត្រា​ការ​រញ្ជួយ​ដី​បន្ថែម​ចំនួន ១១៧១ដង​ចាប់​តាំង​ពី​មាន​ការ​រញ្ជួយ​ដី​ពីរ​លើក​មក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top