កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារគោលដៅ ជាង ៣០០របស់អ៊ីរ៉ង់ ក្នុងរយៈពេល៣យប់ កន្លងមក
បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ចប់ការវាយប្រហារជុំទីបី នៅសប្តាហ៍នេះ ប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមការបង្ហោះនៅលើបណ្តាញសង្គម X របស់បញ្ជាការកណ្តាល នៅយប់ថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ថា បញ្ជាការកណ្តាលបាននិយាយថា ពួកគេបានវាយប្រហារគោលដៅយោធាអ៊ីរ៉ង់ប្រហែល ១៤០ នៅថ្ងៃសៅរ៍ ហើយបានបន្ថែមថា គោលដៅទាំងនោះ រួមមានទីតាំងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ សមត្ថភាពកងទ័ពជើងទឹក កន្លែងផ្ទុកគ្រាប់ បណ្តាញទំនាក់ទំនង និងទីតាំងឃ្លាំមើលឆ្នេរសមុទ្រ។
យោធាអាមេរិកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្នុងអំឡុងពេលវាយប្រហារបីយប់ក្នុងសប្តាហ៍នេះ កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារគោលដៅជាង ៣០០។
បញ្ជាការកណ្តាលបាននិយាយថា ការវាយប្រហារនៅថ្ងៃសៅរ៍គឺជាការឆ្លើយតបទៅនឹងការវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មមួយនៅក្នុងច្រកសមុទ្រ Hormuz ហើយក៏បានបន្ថែមថា “កប៉ាល់ពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រអន្តរជាតិដ៏សំខាន់នៅតែបន្ត”។
ការវាយប្រហារ របស់សហរដ្ឋអាមេរិក បានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានបិទច្រកសមុទ្រនេះ បន្ទាប់ពីបាន បាញ់ព្រមានមួយគ្រាប់ ដែលបានវាយប្រហារកប៉ាល់មួយគ្រឿង ដែលធ្វើដំណើរលើផ្លូវ ដែលមិនត្រូវបានអនុម័ត។ អ៊ីរ៉ង បានព្រមានថា ការសងសឹកណាមួយ លើឧប្បត្តិហេតុនេះ នឹងត្រូវបានឆ្លើយតបដោយ “ការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ”៕
ប្រែសម្រួលៈ ណៃ តុលា









